ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាជ្ញាធខេត្តមណ្ឌលគិរីប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ឆ្នាំ នៃការបង្កើតខេត្តមណ្ឌលគិរី
Fri,31 December 2021 (Time 08:51 AM)
ដោយ ៖ (ចំនួនអ្នកអាន: 430នាក់)

ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម ថង សាវុន អភិបាលខេត្ត ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាភូមិភាគទី៨ បានអញ្ជើញជាគណៈអធិបតីភាព ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦០ឆ្នាំ (៣០ ធ្នូ ១៩៦១ ដល់៣០ ធ្នូ ២០២១) នៃការបង្កើតខេត្តមណ្ឌលគិរី។

ក្នុងពិធីនោះដែរ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង/ស្រុកទាំង០៥ ក្រុមយុវជន និងប្រជាពលរដ្ឋជាច្រើនរូប ដែលប្រព្រឹត្តទៅនៅវិមានឯករាជ្យ សួនច្បារសែនមនោរម្យ ស្ថិតនៅទីរួមខេត្តមណ្ឌលគិរី។

ក្នុងពិធីនោះដែរ ថ្នាក់ដឹកនាំខេត្ត និងមន្រ្តីរាជការ បានអញ្ជើញទស្សនាពិព័រណ៍សមិទ្ធផលនានារបស់មន្ទីរអង្គភាព និងមានការបញ្ចាំងស្លាយ និងវីដេអូឃ្លីប ស្តីពីការបង្កើតខេត្ត ឈ្មោះអតីតថ្នាក់ដឹកនាំខេត្ត និងសមិទ្ធផលរបស់ខេត្តមណ្ឌលគិរី។ ជាងនេះទៅទៀត ក៏មានការសំដែងសិល្បៈ តន្រ្តី និងមានការបាញ់កាំជ្រួច ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ឆ្នាំ (៣០ ធ្នូ ១៩៦១-៣០ ធ្នូ ២០២១) នៃការបង្កើតខេត្តមណ្ឌលគិរីផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
854 នាក់
ម្សិលមិញ :
632 នាក់
សប្តាហ៍នេះ :
6806 នាក់
ខែនេះ :
32791 នាក់
3 ខែនេះ :
96977 នាក់
សរុប :
1188912 នាក់