ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ លោក តូច ប៉ូលីវ៉ា សមាជិកគណៈកម្មាធិការ កណ្ដាល សសយក តំណាងលោក ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញដឹកនាំគណៈកម្មាធិការ សសយក ខេត្ត សមាជិក សមាជិកាអចិន្រ្តៃយ៍ សសយក ខេត្ត គណៈកម្មាធិការ សសយក ក្រុងបាវិត នាំយកសម្ភារគ្រឿងឧបភោគបរិភោគ សម្ភារសុខាភិបាល របស់សហភាពសហព័ន្ធយុវជនកម្ពុជា ជូនដល់សហភាពយុវជនកុម្មុយនីស្តហូជីមិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកស្រី ង្វៀន ធីជុយម៉ាយ និងប្រតិភូអមដំណើរ ដើម្បីប្រើប្រាស់ និងជួយគ្នាក្នគ្រាលំបាក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅក្នុងប្រទេសវៀតណាម។ឆ្លៀតក្នុងពិធីប្រគល់នេះផងដែរ លោកក៏បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ឌី វិជ្ជា ប្រធាន សសយកខេត្ត មកជូនដល់សហភាពយុវជនកុម្មុយនីស្តហូជីមិញផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
វីដែអូ
ចំនួនអ្នកទស្សនា