កូរ៉េខាងជើង ៖ នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ គឺជាថ្ងៃគម្រប់ខួប១០ឆ្នាំ ដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្លាយជាមេទ័ពកំពូលរបស់ប្រទេស បន្ទាប់ពីមរណភាពរបស់ឪពុកលោក គឺលោក គីម ជុងអ៊ីល ។ចំពេលមានការជាប់គាំងកិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក លោក គីម បានបញ្ជាក់យ៉ាងច្បាស់ថា លោកនឹងជំរុញទៅមុខជាមួយនឹងការអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីល។ដោយឡែកក្រសួងការពារជាតិជប៉ុនបាននិយាយថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាង៩០គ្រាប់ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ខណៈធៀបនឹងមីស៊ីលចំនួន១៦គ្រាប់ដែលគេជឿថាបានបាញ់ក្នុងរយៈពេល១៧ឆ្នាំ នៅពេលដែលឪពុករបស់លោក គីម កាន់អំណាច ។ទីក្រុងព្យុងយ៉ាងបានធ្វើការសាកល្បងនុយក្លេអ៊ែរចំនួន៤ ហើយនៅឆ្នាំ២០១៧ ដោយបានអះអាងថា ខ្លួនបានទទួលជោគជ័យក្នុងការសាកល្បងគ្រាប់បែកអ៊ីដ្រូសែនដែលអាចដាក់នៅលើ ICBM ។សូមជម្រាបថា ខួបលើកទី ១០ នៃការគ្រប់គ្រងរបស់លោក គីម ធ្វើឡើង នៅពេលដែលកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការកណ្តាលនៃគណបក្សពលករកូរ៉េ ខណៈកិច្ចប្រជុំនេះបានចាប់ផ្តើមកាលពីថ្ងៃចន្ទដោយមានការចូលរួមពីលោក គីម ផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
វីដែអូ
ចំនួនអ្នកទស្សនា