វ៉ាស៊ីនតោន ៖ មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា តាមការរកឃើញដំបូងនៃករណីឆ្លងវីរុសកូវីដ ១៩ បម្លែងខ្លួនថ្មី Omicron ភាគច្រើនគឺមានរោគសញ្ញាស្រាល និងមិនការវាយលុកប្រព័ន្ធការពាររាងកាយខ្លាំងដូចវីរុសមុនៗ នោះទេ។មន្ត្រីដដែលបន្តថា មិនមានភ័ស្តុតាងណាមួយបង្ហាញថា ប្រសិទ្ធភាពនៃវ៉ាក់សាំងត្រូវបានកាត់បន្ថយ ដោយមេរោគប្រភេទថ្មីនេះទេ ប៉ុន្តែ មានការបម្រែបម្រួលមួយចំនួននៃមេរោគនេះ ដូចជាការកើនឡើងហានិភ័យនៃការឆ្លងលឿនជាងមុន។ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់មួយរូបនៃក្រសួងសុខាភិបាលរបស់ប្រទេស បុតស្វាណា បាននិយាយថា ករណីចំនួន១៦ករណីក្នុងចំណោម ១៩ ករណីនៃអ្នកឆ្លងវីរុសបម្លែងខ្លួនថ្មី Omicron នេះដែលបានរកឃើញ គឺមិនមានរោគសញ្ញាធ្ងន់ធ្ងរណាមួយ គួរឲ្យកត់សម្គាល់នោះទេ។សូមជម្រាបថា វីរុសបម្លែងថ្មី Omicron នេះត្រូវបានរកឃើញករណីឆ្លងដំបូងនៅទ្វីបអាហ្វ្រិកខាងត្បូង ដែលជាវីរុសមួយមានសមត្ថភាពឆ្លងលឿនផងដឺរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា