ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តនាំយកអំណោយមនុស្សធម៌ ចែកជូនពលរដ្ឋក្រីក្រ ចាស់ជរាចំនួន២០០នាក់ ក្នុងក្រុងសែនមនោរម្យ
Sat,04 December 2021 (Time 08:42 AM)
ដោយ ៖ (ចំនួនអ្នកអាន: 357នាក់)

ខេត្តមណ្ឌលគិរី ៖ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ខណៈដែលជំងឺកូវីដ១៩ កំពុងរាតត្បាតនៅឡើយ នារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំង អភិបាលរងខេត្ត មន្ទីរអង្គភាព ជុំវិញខេត្ត អភិបាលក្រុង និងចៅសង្កាត់ទាំងបួនបានអញ្ជើញជួបសំណេះ សំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់រដ្ឋបាលខេត្ត ផ្តល់ជូនពលរដ្ឋក្រីក្រ ជនចាស់ជរា សរុបចំនួន២០០នាក់ មកពីសង្កាត់ទាំងបួនក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ឯកឧត្តម មានប្រសាសន៍បន្តថា អំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនប្រជាពលរដ្ឋនាពេលនេះ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំផងដែរ។

ឯកឧត្តម អភិបាលខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិច សូមកាត់បន្ថយការអាស្រ័យផលលើធនធានធម្មជាតិ ហើយងាកមកធ្វើការដាំដុះនិងប្រកបរបរផ្សេងៗ ដើម្បីបង្កើនកំរិតជីវភាពគ្រួសារ និងត្រូវជំរុញដល់កូនចៅឲ្យខិតខំសិក្សារៀនសូត្រឲ្យបានជ្រៅជ្រះ ដើម្បីយកចំណេះដឹងមកអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់ខ្លួន ។

នាឱកាសនោះ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យចូលរួមចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា ជាពិសេសចំពោះអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ សូមទៅទទួលការចាក់វ៉ាក់សាំងនៅតាមមន្ទីរពេទ្យបង្អែកឬមណ្ឌលសុខភាពដោយឥតគិតថ្លៃ និង មិនតម្រូវឲ្យមានឯកសារអ្វីទាំងអស់។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ទោះបីជាយើងបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ ក៏យើងត្រូវចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ថា អំណោយរបស់រដ្ឋបាលខេត្ត ផ្តល់ជូនពលរដ្ឋក្រីក្រ ចាស់ជរាចំនួន ២០០នាក់ មកពីសង្កាត់ទាំងបួន ក្នុងក្រុងសែនមនោរម្យ ក្នុងនោះរួមមាន អាវរងា ក្រមា មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងម៉ាស់ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងសាខាកាកបាទក្រហមកម្ពុជាខេត្តនាំយកសម្ភារ និងថវិកា ចូលរួមរំលែកទុក្ខគ្រួសារសព៤នាក់ ដែលបានស្លាប់ និងរបួស២នាក់ ដោយសារផ្ទុះគ្រាប់មិនទាន់ផ្ទុះ នៅភូមិស្រែអ៊ី ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-ចិន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយរបស់ចិន សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំណាក់កាលទី២ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អញ្ជើញមាតុភូមិនិវត្តន៍ ដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្ម ដោយជោគជ័យ នៅបាងកក ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា និងគណ:កម្មការ ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍ឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាប្តេជ្ញាអនុវត្តកាតព្វកិច្ច «ការហាមការប្រើប្រាស់ ការរក្សាទុកការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងបំផ្លាញគ្រាប់មីន» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
180 នាក់
ម្សិលមិញ :
1454 នាក់
សប្តាហ៍នេះ :
11270 នាក់
ខែនេះ :
32358 នាក់
3 ខែនេះ :
69920 នាក់
សរុប :
753121 នាក់