ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ប្រកាសទទួលស្គាល់ប្រធានកិត្តិយសសមាគមអតីយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង
Sat,04 December 2021 (Time 08:44 AM)
ដោយ ៖ (ចំនួនអ្នកអាន: 344នាក់)

ខេត្តស្ទឹងត្រែង ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ចាន់ លំផាត់ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានសមាគម អតីតយុទ្ធជនកម្ពុជា និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយសសមាគមអតីយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង ឯកឧត្តម ស្វាយ សំអ៊ាង ជំនួសឯកឧត្តម ម៉ុម សារឿន ត្រូវបានផ្ទេរទៅជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រកាស លោក ស៊ុត វណ្ណា ប្រធានមន្ទីរសង្គមកិច្ច ជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ។ ពិធីប្រកាសទទួលស្គាល់នេះ បានធ្វើឡើងនារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំធំសាលាខេត្ត នៃរដ្ឋបាលខេត្តស្ទឹងត្រែង ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ចាន់ លំផាត់ បានមានប្រសាសន៍ផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះសមាជិកអតីតយុទ្ធជនទាំងអស់ ដោយសម្ដេចទាំងទ្វេ មិនដែលភ្លេច ឬបោះបង់ចោលបងប្អូនអតីតយុទ្ធជននោះឡើយ ហើយសម្តេចតែងនឹក ឃើញជានិច្ចចំពោះអតីតកាលដែលធ្លាប់រួមអាវុធជាមួយគ្នា ព្រោះសម្តេចក៏ជាជនពិការ ដោយសារសង្គ្រាមម្នាក់ផងដែរ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ដើម្បីជាការឆ្លើយតបទៅនឹងគុណបំណាច់មិនអាចកាត់ថ្លៃបាន របស់បងប្អូនអតីតយុទ្ធជន ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនប្រទេសជាតិមាតុភូមិ គឺឯកឧត្តមបានណែនាំ និងស្នើដល់អាជ្ញាធរមានសមត្ថកិច្ច មន្ទីរជំនាញពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់ ចំពោះសុខទុក្ខ និងការលំបាក ក្នុងជីវភាពរស់នៅ របស់បងប្អូន ក្រុមគ្រួសារអតីតយុទ្ធជនឲ្យបានល្អថែមទៀត ។ ជាពិសេសមេប៉ុស្តិ៍រដ្ឋបាល មេឃុំ សង្កាត់ ត្រូវចាត់មន្ត្រីរបស់ខ្លួនណាម្នាក់ឲ្យកាន់ការងារ អតីតយុទ្ធជន និងក្តាប់ស្ថានភាព ជីវភាពរស់នៅ របស់បងប្អូនអតីយុទ្ធជន ឲ្យបានច្បាស់លាស់ ដើម្បីធានាថាបងប្អូនយើងទទួលបាន នូវការយកចិត្តទុកដាក់ និងភាពកក់ក្តៅពីប្រមុខរាជរដ្ឋាភិបាល។ ពីព្រោះ ការលះបង់សាច់ស្រស់ ឈាមស្រស់ របស់បងប្អូនអតីតយុទ្ធជន មានគុណបំណាច់មិនអាចកាត់ថ្លៃបានឡើយ ចំពោះប្រជាជនកម្ពុជាក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ ។

ក្នុងឱកាសនោះដែរ ដើម្បីដឹងគុណបំណាច់របស់បងប្អូនអតីតយុទ្ធជន! ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បាននាំយកនូវអំណោយរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជាចែកជូនអតីតយុទ្ធជនចំនួន៧០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ៣០គីឡូក្រាម. មីជាតិ១កេស.ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខកំប៉ុង១យួរ និងថវិកា៦ម៉ឺនរៀលផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងសាខាកាកបាទក្រហមកម្ពុជាខេត្តនាំយកសម្ភារ និងថវិកា ចូលរួមរំលែកទុក្ខគ្រួសារសព៤នាក់ ដែលបានស្លាប់ និងរបួស២នាក់ ដោយសារផ្ទុះគ្រាប់មិនទាន់ផ្ទុះ នៅភូមិស្រែអ៊ី ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-ចិន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយរបស់ចិន សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំណាក់កាលទី២ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អញ្ជើញមាតុភូមិនិវត្តន៍ ដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្ម ដោយជោគជ័យ នៅបាងកក ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា និងគណ:កម្មការ ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍ឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាប្តេជ្ញាអនុវត្តកាតព្វកិច្ច «ការហាមការប្រើប្រាស់ ការរក្សាទុកការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងបំផ្លាញគ្រាប់មីន» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
108 នាក់
ម្សិលមិញ :
1169 នាក់
សប្តាហ៍នេះ :
10186 នាក់
ខែនេះ :
31215 នាក់
3 ខែនេះ :
68950 នាក់
សរុប :
751572 នាក់