ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តអញ្ជើញចុះពិនិត្យវឌ្ឍនភាពការស្ថាបនាច្រាំងទន្លេវ៉ៃគោផ្នែកខាងលិច (ទំនប់តាណេង) ខណៈសម្រេចបាន៧៥% ហើយ
Sat,04 December 2021 (Time 08:47 AM)
ដោយ ៖ (ចំនួនអ្នកអាន: 315នាក់)

ខេត្តស្វាយរៀង ៖ ក្រោមការគិតគូរ និងយកចិត្តទុកដាក់លើការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើន នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃដំណើរការស្ថាបនាច្រាំងទន្លេវ៉ៃគោផ្នែកខាងលិច (ទំនប់តាណេង)ដែលមានបណ្តោយប្រវែង៨១៥ ម៉ែត្រ និងទទឹង១៣ម៉ែត្រ រួមមាន ៖ ការក្រាលម៉ាប រៀបចំប្រព័ន្ធ ទឹក បំពាក់ខ្សែបណ្តាញនិងបង្គោលភ្លើងបំភ្លឺពេលរាត្រី សួនច្បារ ព្រមទាំងកន្លែងបំពាក់សម្ភារហាត់ប្រាណដែលសម្រេចបាន ៧៥%រួចហើយ ក្នុងនោះឯកឧត្តមបានពិនិត្យធ្វើការកែតម្រូវនូវចំណុចខ្វះខាតមួយចំនួន ដើម្បីឱ្យត្រូវនឹងកំណើនប្រជាពលរដ្ឋពេលបច្ចុប្បន្ន នឹងទៅអនាគតដែលមកលេងកម្សាន្តនៅទីនេះ។

អញ្ជើញអមដំណើក្នុងឱកាសនោះដែរមាន ៖ ឯកឧត្តម អភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកនាយកទីចាត់ការហិររញ្ញាវត្ថុសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

សូមជម្រាបជូនថា ខេត្តស្វាយរៀងក្នុងអាណត្តិដឹកនាំរបស់ឯកឧត្តម ម៉ែន វិបុល ឯកឧត្តមបានយកចិត្តទុកដាក់ក៏សាងនូវសមិទ្ធផលធំៗជាច្រើននៅក្នុងខេត្ត ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមម្លប់សន្តិភាព ជាក់ស្តែងច្រាំទន្លេវ៉ៃគោនេះ បានចូលរួមលើកកម្ពស់សោភ័ណ្ឌភាពក្នុងក្រុង ឲ្យកាន់តែមានភាពស្រស់បំព្រង និងបានចូលរួមចំណែកក្នុងការលើកកម្ពស់ សុខមាលភាពសង្គម ក៏ដូចជាផ្ដល់នូវទីតាំងសមស្របសម្រាប់ ការទស្សនាការប្រណាំងទូក ជាទីកម្សាន្ត លំហែអារម្មណ៍ និងហាត់កីឡារបស់បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី ប្រកបដោយមោទនភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងសាខាកាកបាទក្រហមកម្ពុជាខេត្តនាំយកសម្ភារ និងថវិកា ចូលរួមរំលែកទុក្ខគ្រួសារសព៤នាក់ ដែលបានស្លាប់ និងរបួស២នាក់ ដោយសារផ្ទុះគ្រាប់មិនទាន់ផ្ទុះ នៅភូមិស្រែអ៊ី ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-ចិន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយរបស់ចិន សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំណាក់កាលទី២ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អញ្ជើញមាតុភូមិនិវត្តន៍ ដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្ម ដោយជោគជ័យ នៅបាងកក ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា និងគណ:កម្មការ ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍ឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាប្តេជ្ញាអនុវត្តកាតព្វកិច្ច «ការហាមការប្រើប្រាស់ ការរក្សាទុកការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងបំផ្លាញគ្រាប់មីន» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
48 នាក់
ម្សិលមិញ :
180 នាក់
សប្តាហ៍នេះ :
10598 នាក់
ខែនេះ :
31875 នាក់
3 ខែនេះ :
69567 នាក់
សរុប :
753146 នាក់