ថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សិស្សក្រីក្រជាង១០០នាក់ ទទួលបានអំណោយសម្ភារៈសិក្សាពីអង្គការក្រៅរដ្ឋាភិបាល
Sun,05 December 2021 (Time 08:21 AM)
ដោយ ៖ (ចំនួនអ្នកអាន: 361នាក់)

(សៀមរាប)៖ សិស្សក្រីក្រស្ថិតនៅសាលាបឋមសិក្សា ហ៊ុន សែន គោកតាចាន់ ក្នុងសង្កាត់គោកចក ក្រុងសៀមរាបជាង១០០នាក់ ទទួលបានអំណោយសម្ភារៈសិក្សាពីអង្គការអង្គការមូលនិធិថែទាំសុខភាពអេដស៍ ហៅកាត់ថា AHF ដើម្បីអបអរទិវាជំងឺអេដស៍ពិភពលោកឆ្នាំ២០២១។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកការិយាល័យប្រចាំតំបន់អាស៉ីនៃអង្គការ AHF បានលើកឡើងក្នុងពេលប្រគល់អំណោយកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ថា អង្គការរៀបចំព្រឹត្តិការណ៍ចម្រុះផ្សេងៗ ទាំងនៅតាមកន្លែងផ្ទាល់ និងតាមប្រព័ន្ធអនឡាញ នៅក្នុងបណ្តាប្រទេសជាសមាជិកចំនួន៤៥ប្រទេស ក្នុងគោលបំណងបង្វែរចំណាប់អារម្មណ៍របស់ជាតិ និងអន្តរជាតិ ឱ្យងាកទៅរកវិបត្តិជំងឺអេដស៍ ក៏ដូចជាអ្នកផ្ទុក និងអ្នករងការប៉ះពាល់ដោយសារតែជំងឺនេះ នៅទូទាំងសកលលោក។ ជាក់ស្ដែងការចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សនាពេលនេះ ក៏ជាសារផ្ញើដល់ពួកគាត់ ដើម្បីឱ្យបានយល់ដឹងពីខ្លះៗពីបញ្ហាជំងឺអេដស៍ និងមេរោគអេដស៍ ដើម្បីក្រើនរំលឹក អំពីសារសំខាន់នៃឱកាសទទួលបានការធ្វើតេស្ត ការបង្ការ និងការព្យាបាលជំងឺអេដស៍។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា នៅពេលដែលប្រទេសកម្ពុជា កំពុងប្រឈមនឹងជំងឺកូវីដ-១៩នេះ អ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមគ្រួសារ ដែលកំពុងរងផលប៉ះពាល់ដោយមេរោគអេដស៍ និងការរាតត្បាតដោយមេរោគកូវីដ-១៩នេះ បានធ្វើឲ្យពួកគាត់មានការលំបាកកាន់តែខ្លាំង ហើយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF)តែងតែយកចិត្ដទុកដាក់យ៉ាងខ្លាំង ក្នុងអំឡុងពេលជីវភាពជួបការខ្វះខាត ដូចជាសិស្សានុសិស្សជាង១០០នាក់នៅសាលាបឋមសិក្សាហ៊ុន សែន គោកតាចាន់នេះ។

បន្ថែមលើសពីនោះ រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ (NCHADS) ក៏បានយកចិត្តទុកដាក់ និងប្រឹងប្រែង ធ្វើយ៉ាងណាឲ្យពួកគាត់ទទួលបានការព្យាបាល និងជំនួយឧបត្ថម្ភជួយដោះស្រាយក្នុងខណៈដ៏តានតឹងនេះផងដែរ។ បើតាមស្ថិតិថ្មីៗចុងក្រោយគេរបស់អង្គការ UNAIDS បានប៉ាន់ប្រមាណថា មានមនុស្សប្រមាណជា៣៨លាននាក់ជុំវិញពិភពលោក បាននឹងកំពុងរស់នៅជាមួយជំងឺអេដស៍ ខណៈនៅឆ្នាំ២០២០កន្លងមកនេះ មានមនុស្សតែជាង១.៥លាននាក់តែប៉ុណ្ណោះ បានឆ្លងជំងឺនេះ។

សម្ភារៈសិក្សាដែលចែកនាពេលនេះរួមមាន កាបូបដាក់សម្ភារៈសិក្សាម្នាក់មួយ សៀវភៅ ខ្មៅដៃ ប៊ិច និងសម្ភារៈសម្រាប់រៀនជាច្រើនទៀត ហើយការចែកសម្ភារៈនេះ ក្នុងគោលបំណងអបអរទិវាពិភពលោកប្រយុទ្ធប្រឆាំងជំងឺអេដស៍និងជំងឺឆ្លងដដៃទៀតផងដែរ។

សូមបញ្ជាក់ថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ធំជាងគេ ដែលមាននៅទូទាំងប្រទេសចំនួន៤៥។ នៅប្រទេសកម្ពុជា ក៏មានកិច្ចសហការជាដៃគូជាមួយរាជរដ្ឋាភិបាល ក្នុងការផ្តល់សេវាព្យាបាល ថែទាំដល់អ្នករស់នៅជាមួយមេរោគអេដស៍ចំនួន៣៨ទីតាំង ដែលកំពុងផ្តល់ឱសថប្រឆាំងមេរោគអេដស៍ដល់អតិថិជនចំនួនជាងបួនម៉ឺននាក់ និងមានគម្រោងបង្ការមេរោគអេដស៍ តេស្តឈាមចល័តនៅតាមខេត្តក្រុងនៅក្នុងប្រទេសកម្ពុជាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
66 នាក់
ម្សិលមិញ :
271 នាក់
សប្តាហ៍នេះ :
5546 នាក់
ខែនេះ :
33280 នាក់
3 ខែនេះ :
67118 នាក់
សរុប :
764706 នាក់