ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
កុំភ្លេច! ល្ងាចនេះ កម្ពុជា ប៉ះម៉ាឡេស៊ី បើកឆាកក្នុងពូល B ពាន AFF Suzuki Cup 2020
Mon,06 December 2021 (Time 08:31 AM)
ដោយ ៖ (ចំនួនអ្នកអាន: 556នាក់)

ភ្នំពេញ ៖ វេលាម៉ោង ៤៖៣០នាទីល្ងាចថ្ងៃច័ន្ទនេះ (ម៉ោងនៅកម្ពុជា) ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិម៉ាឡេស៊ី ដែលជាជំនួបដំបូងក្នុងពូល B នៃពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Suzuki Cup 2020 នៅទឹកដីម្ចាស់ផ្ទះសិង្ហបុរី។

នេះគឺជាជំនួបដ៏ជក់ចិត្ត ដែលអ្នកគាំទ្រកម្ពុជាកំពុងទន្ទឹងរង់ចាំ ហើយសង្ឃឹមថា កម្ពុជានឹងអាចធ្វើបាន ដូចកាលក្រុម U22 កម្ពុជា បានលត់ក្រុម U22 ម៉ាឡេស៊ី ៣-១ ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាប្រវត្តិសាស្ដ្រ កាលពីស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន ដ្បិតកីឡាករភាគច្រើនពេលនោះ ក៏ត្រូវបានកោះហៅចូលរួមការប្រកួតពានប្រចាំតំបន់ AFF Suzuki Cup ពេលនេះផងដែរ។

គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា លោក Ryu Hirose បានបង្ហាញសុទិដ្ឋិនិយមចំពោះកូនក្រុម ដោយរំពឹងពួកគេនឹងធ្វើបានល្អក្នុងជំនួប បើក ឆាកនេះ ។ គ្រូបង្វឹកជនជាតិជប៉ុនរូបនេះ និយាយថា «យើងរំពឹងថា កីឡាករទាំងយុវជន និងកីឡាករដែលមានបទពិសោធន៍ច្រើនពីការប្រកួតអន្ដរជាតិ នឹងបង្ហាញការលេងល្អ និងភាពស៊ីចង្វាក់គ្នាបានល្អសម្រាប់ការប្រកួតនេះ»។

ដោយឡែក លោក Tan Cheng Hoe គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេស៊ី បានវាយតម្លៃខ្ពស់ ចំពោះក្រុមគោព្រៃកម្ពុជា ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅក្រុមលោក Keisuke Honda និងគ្រូបង្វឹកលោក Ryu Hirose ជាមួយភាពរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការលេងជាក្រុម ។ ដូច្នេះលោកថា ជំនួបលើកនេះ មិនងាយស្រួលសម្រាប់ម៉ាឡេស៊ីនោះទេ។

បន្ទាប់ពីជួបម៉ាឡេស៊ីល្ងាចនេះ ក្រុមគោព្រៃកម្ពុជា នឹងបន្ដជួបក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នាថ្ងៃទី០៩-ធ្នូ ជួបឡាវ នាថ្ងៃទី១៥-ធ្នូ និងចុងក្រោយត្រូវជួបក្រុមខ្លាំងវៀតណាម នាថ្ងៃទី១៩ ខែធ្នូខាងមុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1140 នាក់
ម្សិលមិញ :
1040 នាក់
សប្តាហ៍នេះ :
9376 នាក់
ខែនេះ :
37801 នាក់
3 ខែនេះ :
94051 នាក់
សរុប :
1204660 នាក់