ខេត្តក្រចេះ ៖ ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម ម៉ាស្សា ហីរ៉ូមីកាមិ ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃ០៦ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារវះកាត់ និងសម្ភពមួយខ្នងនៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដែលជាជំនួសឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត រួមនិងឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ មន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងព្រះសង្ឃ លោកអភិបាលស្រុក ក្រុងទាំង៦ជុំវិញខេត្ត លោកប្រធាន អនុប្រធានមន្ទីរ បុគ្គលិក នៃមន្ទីរសុខាភិបាលរួមនិងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។យោងតាមរបាយការណ៍ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានឲ្យដឹងថា រហូតមកដល់ពេកនេះ មន្ទីរសុខាបាលខេត្តបានអនុវត្តយកសំណាកមកដល់ពេលនេះ សរុបបាន ៤៦.២៤៥សំណាក អនុវត្តតេស្តរហ័សបាន៤២.៣៧២សំណាក , តេស្ត PCR បាន៦.៩១៣សំណាក, តេស្ត CP មាន១៦សំណាក, ធ្វើចត្តាឡីស័កបាន៩.៥២៧ នាក់ ក្នុងនោះអ្នកមកពីបរទេស ២.៧៧៥នាក់។ ជំងឺបម្លែងថ្មីប្រភេទ «ដែលតា» មាន១៦នាក់ ,ជាអ្នកសះស្បើយ២.១៨០នាក់ ស្លាប់សរុប៧៥នាក់ បច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាល២៧នាក់ សម្រាកតាមផ្ទះមាន១៤៤នាក់។ដោយឡែក ចំពោះការចាក់វ៉ាក់សាំងកន្លងមក ចាប់អាយុ១២ឆ្នាំដល់១៨ឆ្នាំឡើងងបាន ៤៨.៤៥៨នាក់ ស្មើ៩៧,២២% ដុសជំរុញមន្រ្តីរាជការ១០០.៦៣២នាក់ ស្មើ៥% យុវជនអាយុ១២ឆ្នាំដល់១៨ឆ្នាំ ចាក់វ៉ាក់សាំងបាន៤៨.៤៥៨នាក់ ស្មើ៩៧,២២% កុមារអាយុពី៦ឆ្នាំដល់១២ឆ្នាំ ចាក់វ៉ាក់សាំងបាន ៥៦.១៨០នាក់ ស្មើ១៣១,១៧% ។ រីឯកុមារមានអាយុ៥ឆ្នាំ ចាក់វ៉ាក់សាំងបាន៦.៣០៣ សើ៦០ % ។ឯកឧត្តមបន្តថា ថ្វីត្បិតជំងឺមានការថមថយបន្តិច តែយើងមិនត្រូវធ្វេសប្រហែសបានទេ យើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុតជានិច្ច ដើម្បីការពារខ្លួនឲ្យបានគ្រប់ៗគ្នា ។ ទន្ទឹមនោះ ឯកឧត្តម ក៏បានអំពាវនាវសូមបងប្អូនគ្រប់ៗរូបចូរបន្តអនុវត្តន៍វិធានរបស់រាជរដ្ឋាភិបាល «៣ការពារ ៣កុំ» ឲ្យបានហ្មត់ចត់ និងគោរពតាមវិធានផ្សេងៗទៀតរបស់ក្រសួងសុខាភិបាល។ ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានសំណេះសំណាល និងក្រើនរំលឹកដល់គ្រូពេទ្យ និងបុគ្គលិកពេទ្យទាំងអស់ខិតខំអនុវត្តការងារ ប្រកបដោយវិជ្ជាជីវៈ និងមានក្រមសីលធម៌ល្អចំពោះអ្នកជំងឺ និងអ្នករួមការងារជាមួយគ្នា ហើយរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ពេទ្យឲ្យបានល្អប្រសើរ។ជាមួយគ្នានេះ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង សន្យានឹងបញ្ជូនគ្រូពេទ្យជំនាញល្អមកកាន់ទីនេះ ដើម្បីងាយស្រួលក្នុងការព្យាបាលជំងឺគ្រប់ជំនាញ ដើម្បីកាត់បន្ថយក្នុងការបញ្ជូនជំងឺទៅទីក្រុងភ្នំពេញ ដែលប្រើប្រាស់ពេលវេលាយូរ ក្នុងបញ្ជូន និងបញ្ជៀសហានិភ័យផ្សេងៗ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា