ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋខ្វះខាតចំនួន ១១០គ្រួសារ នៅស្រុកពេជ្រាដា ទទួលអំណោយសង្គ្រោះបន្ទាន់ពីរាជរដ្ឋាភិបាល
Tue,07 December 2021 (Time 04:48 PM)
ដោយ ៖ (ចំនួនអ្នកអាន: 373នាក់)

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាល ផ្តល់ជូនពលរដ្ឋក្រីក្រ ជនចាស់ជរា ជនពិការ កុមារកំព្រា ចំនួន ១១០គ្រួសារ ដែលប្រព្រឹត្តទៅនៅសាលាស្រុកពេជ្រាដា។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ឯកឧត្តម បញ្ជាក់ថា អំណោយទាំងនេះ គឺជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនតាមរយៈមន្ទីរសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទាខេត្ត ផ្តល់ជូនដល់ពលរដ្ឋខ្វះខាត ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំផងដែរ។

ឯកឧត្តម បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកាត់បន្ថយការអាស្រ័យផលលើធនធានធម្មជាតិ ហើយងាកមកធ្វើការដាំដុះ និងប្រកបរបរផ្សេងៗ ដើម្បីបង្កើនកំរិតជីវភាពគ្រួសារ ឲ្យមានលក្ខណៈសមរម្យ និងត្រូវជំរុញដល់កូនចៅឲ្យខិតខំសិក្សារៀនសូត្រឲ្យបានជ្រៅជ្រះ ដើម្បីយកចំណេះដឹង មកអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យមានការរីកចម្រើន។ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានណែនាំដល់ប្រជាពលរដ្ឋ ដែលមិនទានចាក់វ៉ាក់សាំង សូមទៅចាក់នៅតាមមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព ឫទីតាំងណាមួយ ដែលរដ្ឋបាលក្រុង/ស្រុក បានកំណត់ជូនប្រជាពលរដ្ឋ។ ឯកឧត្តម បន្ថែមថា ទោះបីជាយើងបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ ក៏យើងត្រូវបន្តចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩។

តាមរបាយការណ៍របស់លោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានឲ្យដឹងថា ប្រជាពលរដ្ឋក្រីក្រចំនួន ១១០គ្រួសារ នៅស្រុកពេជ្រាដា ទទួលអំណោយសង្គ្រោះបន្ទាន់ ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ ២០គីឡូក្រាម ត្រីខ ១យួរ ទឹកត្រី ១យួរ ភួយចំនួន ១ កន្ទេល ១ និងអាវរងា ១ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំស្តីពីយុទ្ធសាស្ត្រផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅជនបទ ដើម្បីកម្ពុជាឈានទៅសម្រេចឱ្យបាន១០០% នៅឆ្នាំ២០៣០ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ជឿជាក់ថាព្រឹទ្ធសភានឹងដំណើរការល្អបន្ទាប់ពីសម្តេចជួបសន្ទនាជាមួយសមាជិកព្រឹទ្ធសភា មកពីគណបក្សឆន្ទៈខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាអរគុណ សាធារណរដ្ឋកូរ៉េ ចំពោះកិច្ចសហការ យ៉ាងល្អលើវិស័យការងារ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងបរិស្ថានគ្រោងបង្កើតរបៀងគោលដៅលំហែបៃតងនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី៖ កិច្ចការពារជាតិ ត្រូវធ្វើជាប់ជាប្រចាំ ដែលទាមទារឲ្យយកចិត្តទុកដាក់ លើគុណភាពធនធានមនុស្ស ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3390 នាក់
ម្សិលមិញ :
720 នាក់
សប្តាហ៍នេះ :
11431 នាក់
ខែនេះ :
27699 នាក់
3 ខែនេះ :
64822 នាក់
សរុប :
745938 នាក់