ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៣០ អាណត្តិទី៣
Tue,07 December 2021 (Time 09:50 AM)
ដោយ ៖ (ចំនួនអ្នកអាន: 622នាក់)

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែ មិគសិរ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២១ រដ្ឋបាលខេត្តមណ្ឌលគីរី បានបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត លើកទី ៣០ អាណត្តិទី ៣ ក្រោមអធិបតីភាពឯកឧត្តម មែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុងស្រុកទាំង៥ លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅអាគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ។

ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានមានមតិស្វាគមន៍ចំពោះវត្តមានឯកឧត្តមអភិបាលខេត្ត អភិបាលរងខេត្ត សមាជិកអង្គប្រជុំទាំងអស់ និងបានធ្វើការពិនិត្យទៅលើរបាយការណ៍ខែវិច្ឆិកា កំណត់ហេតុកិច្ចប្រជុំលើកទី ២៩ ដើម្បីតាមដានការអនុវត្តការងាររបស់មន្ទីរអង្គភាពជំនាញ ព្រមទាំងលើកឡើងពីសំណូមពរ កង្វល់ និងពិភាក្សារកដំណោះស្រាយជូនប្រជាពលរដ្ឋ ។

ឯកឧត្តម ម៉ែន ង៉ុយ បានធ្វើការណែនាំឲ្យអង្គភាពច្រកចេញចូលតែមួយ ចំណុះរដ្ឋបាលខេត្ត ត្រូវធ្វើពង្រឹងការគ្រប់គ្រងឯកសារដែលបានដាក់ស្នើសុំសេវាផ្សេងៗអោយបានល្អ និង ត្រូវយកចិត្តទុកដាក់បំរើសេវាសាធារណៈអោយបានឆាប់រហ័ស ទាន់ពេលវេលា ស្របតាមច្បាប់ដែលបានកំណត់ ។ ចំពោះវិស័យពុទ្ធចក្រ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញដល់មន្ទីរធម្មការនិងសាសនា គួរយកចិត្តទុកដាក់ពង្រឹងទៅលើធម៌វិន័យ ការបណ្ដុះបណ្ដាលព្រះសង្ឃ ដើម្បីលើកតម្កើងវិស័យព្រះពុទ្ធសាសនា ជាជាងការបង្កើតវត្តច្រើនតែមិនសូវមានព្រះសង្ឃ ។

នាឱកាសនោះ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរីបានលើកឡើងថា គ្រប់មន្ទីរ អង្គភាពទាំងអស់ គួរធ្វើការពិនិត្យ និង កែសម្រួលរបាយការណ៍របស់ខ្លួនអោយបានត្រឹមត្រូវ ទាំងអក្ខរាវិរុទ្ធ ពាក្យពេចន៍ និង ខ្លឹមសារ មុនកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ចៀសវាងការចំណាយពេលច្រើនលើការពិភាក្សា កែសម្រួល អក្ខរាវិរុទ្ធ ក្នុងកិច្ចប្រជុំ ។ ឯកឧត្តមអភិបាលខេត្ត លោកបានលើកឡើងពីបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ បញ្ហាសំរាមតាមដងផ្លូវ ដោយបានស្នើឱ្យអាជ្ញាធរក្រុងសែនមនោរម្យ ត្រូវធ្វើការណែនាំដល់ម្ចាស់យានយន្ត និងអាជីវករលក់ដូរតាមរទេះ ចាប់ពីរង្វង់មូលគោព្រៃរហូតដល់រូបសំណាកដំរី មិនត្រូវចតយានយន្តឬ រទេះលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈឡើយ ។ ចំពោះបញ្ហាសំរាម ឯកឧត្តមបានស្នើដល់គ្រប់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋ ត្រូវរួមគ្នាដោះស្រាយបញ្ហាសំរាមនេះ ដើម្បីឲ្យក្រុងរបស់យើងស្អាត បរិស្ថានល្អ និងមានសោភ័ណ្ឌភាពស្រស់ស្អាត ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
19 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
7718 នាក់
ខែនេះ :
32187 នាក់
3 ខែនេះ :
120655 នាក់
សរុប :
1357913 នាក់