ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបញ្ចុះបឋមសិលាអគារមន្ទីរពេទ្យបង្អែករមាសហែក
ខេត្តស្វាយរៀង ៖ នៅថ្ងៃអង្គារ៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករមាសហែក ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញជាគណៈអធិបតីក្នុងពិធីបញ្ចុះបឋមសិលាអគារមន្ទីរពេទ្យបង្អែករមាសហែក ខេត្តស្វាយរៀង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវ ឈុន សារឹម អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង ឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរនានាជុំវិញខេត្ត ឯកឧត្តម លោកជំទាវ លោកឧកញ៉ា និងសប្បុរជន សរុបចំនួនប្រមាណ២១៩នាក់។
នៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារមន្ទីរពេទ្យបង្អែករមាសហែកនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសរាយនាមឈ្មោះសប្បុរសជនដែលបានចូលជួយដល់ការសាងសង់និងសម្ភារបរិក្ខាពេទ្យនូវមន្ទីរពេទ្យនេះ ទទួលបានថវិកាសរុបចំនួន ១.២០០.០០០ ដុល្លារ (មួយលានពីររយពាន់ដុល្លារ) ដែលអាគារនេះមានទំហំ ១៨ម៉ែត្រគុណ៦៣ម៉ែត្រ កម្ពស់២ជាន់ ចំនួន៤០បន្ទប់។
ឯកឧត្តមប្រធាន បានឧបត្ថម្ភថវិកា សម្ភារដល់មន្ទីរពេទ្យបង្អែករមាសហែក និងអ្នកជំងឺ រួមមាន ៖ ម៉ាស់ ១០.០០០ម៉ាស, អាល់កុល ៣០ប៊ីដុង, ថវិកាដល់គ្រូពេទ្យចំនួន១១៩នាក់ ម្នាក់ៗទទួលបាន២០០.០០០រៀល, អ្នកជំងឺ៣៦នាក់ ម្នាក់ៗទទួលបាន១០០.០០០រៀល, រដ្ឋបាលស្រុក ៥.០០០.០០០រៀល, មន្ទីរពេទ្យបង្អែកស្រុក ៥.០០០.០០០រៀល, អធិការដ្ឋាននគរបាលស្រុក ១.០០០.០០០រៀល, អាវុធហត្ថស្រុក ១.០០០.០០០រៀល, សឹករងស្រុក ១.០០០.០០០រៀល, ប្រជាការពារភូមិ ១.០០០.០០០រៀល, រៀបចំក្រុងពាលី ៦.២០០.០០០រៀល, រៀបចំពិធីបញ្ចុំបឋមសិលា ៨៧៥.០០០រៀល, ចូលបច្ច័យជាវស៊ីម៉ង់តិ៍ប្រគេនដល់ វត្តសមរាម ស៊ីម៉ង់តិ៍ ចំនួន៦០តោន គិតជាថវិកា ៦.០០០ដុល្លារ សរុបថវិការួម ៤៨.៨៩៥.០០០រៀល និង ៦.០០០ដុល្លារ៕