ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តក្រចេះបន្តអញ្ជើញសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងឃុំ អូរឫស្សី ក្រុងក្រចេះ
Thu,09 December 2021 (Time 08:31 AM)
ដោយ ៖ (ចំនួនអ្នកអាន: 327នាក់)

ខេត្តក្រចេះ ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី្ន ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំ ប្រចាំតំបន់អាស៊ីប៉ាហិ្វក ឆ្លើយតបមេរោគអេដស៍ និងការអភិវឌ្ឍន៍នៅកម្ពុជា នារសៀលថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈភិបាលខេត្តក្រចេះអញ្ជើញបន្តចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខេត្ត មានគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋ និងលោកតា លោកយាយនៅក្នុងឃុំអូរឫស្សី ស្ថិតក្រុងក្រចេះ ខេត្តក្រចេះ ដែល មានជីវភាពខ្វះខាត។

ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម គាង អ៊ាង ឯកឧត្តម ធុន គ្រី សាមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម សេរីរត្ន័ មុន្នី លោកជំទាវ ខាំ សុភាព គណៈអភិបាលរងខេត្ត និងលោក លោកស្រីជាអភិបាលរងក្រុង និងលោក លោកស្រីប្រធាន អនុប្រធានមន្ទីរក្នុងខេត្ត រួមនិងលោក ឈិន រិទ្ធ ចៅសង្កាត់អូរឫស្សី និងប្រពលរដ្ឋជាច្រើននាក់ផងដែរ ។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ាន្នី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលជានិច្ចជាកាល សម្តេចទាំងទ្វេតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋយើងទូទៅគ្រប់ច្រកល្ហក ពីជីវភាពរស់នៅ និងសុខភាពជាប្រចាំ ពិសេសសម្តេចបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យចុះសួរសុខទុក្ខ និងពិនិត្យពីជីវភាពខ្វះខាតរបស់ប្រជាពលរដ្ឋជាប់ជាប្រចាំ ពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៃកូវីដ-១៩ ដែលឆក់យកអាយុជីវិតមនុស្ស ពិសេសក្នុងខេត្តក្រចេះយើង អស់ជីវិតមនុស្សចំនួន៧៥នាក់ហើយ ។

ឯកឧត្តមបន្តថា ទោះជាក្នុងតម្លៃណាក៏ដោយ សម្តេចអគ្គមហាសេនាបតីតេជោ មិនបណ្តោយឲ្យជំងឺនេះមកជ្រៀតជ្រែក ដោយមិនមានការទប់ស្កាត់នោះទេ សម្តេចតែងតែរកគ្រប់មធ្យោបាយ ដើម្បីទិញវ៉ាក់សាំងមកចាក់ជូនមន្រ្តីរាជការ និងប្រជាពលរដ្ឋគ្រប់ៗរូប ចាប់តាំងពីកុមារអាយុ៥ឆ្នាំឡើងទៅ ឲ្យបានទទួលវ៉ាក់សាំងគ្រប់ៗគ្ន។

ជាមួយគ្នានេះ ឯកឧត្តម គណៈអភិបាលបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្ត សូមមានការប្រុងប្រយ័ត្ន និងថែទាំសុខភាពខ្លួនឯងឱ្យបានល្អ ព្រោះរដូវនេះជារដូវត្រជាក់ផង ព្រមទាំងមានជំងឺកូវីដ-១៩មកជ្រៀតជ្រែកផងនោះ ដែលនឹងអាចប៉ះពាល់ចំពោះលោកតា លោកយាយ បងប្អូន ដោយប្រការណាមួយ ដែលយើងមិនបានប្រុងប្រយ័ត្ន វានឹងអាចហានិភ័យកើតឡើងចំពោះជំងឺឆ្លងមួយនេះជាយថាហេតុ។ ដូចនេះ សូមបងប្អូន លោកតា លោកយាយត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះជំងឺឆ្លងកូវីដ-១៩ ដោយត្រូវពាក់ម៉ាស់ឲ្យបានជាប្រចាំ និងរក្សាគម្លាត ធ្វើអនាម័យ សម្អាតខ្លួនប្រាណឲ្យបានហ្មត់ចត់ លាងដៃនឹងសាប៊ូ, អាល់កុល ឬជែលឲ្យបានជាប្រចាំ ជាពិសេសចូលរួមអនុវត្ត នូវគោលការណ៍របស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ ពិសេសវិធានរបស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួននូវ «៣ការពារ ៣កុំ»។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានចែកជូនប្រជាពលរដ្ឋក្នុងឃុំអូរឫស្សីនេះ សម្រាប់លោកយាយ លោកតាចំនួន៥០នាក់ ក្នុងនោះម្នាក់ៗ ទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ជែលលាងដៃ១ដប អាវរងា០១ និងថវិកាចំនួន៥០.០០០រៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2680 នាក់
ម្សិលមិញ :
472 នាក់
សប្តាហ៍នេះ :
9717 នាក់
ខែនេះ :
35796 នាក់
3 ខែនេះ :
70616 នាក់
សរុប :
763628 នាក់