ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាកសាងសមត្ថភាព ស្តីពី ការចងក្រងម៉េតាទិន្នន័យ និងការប្រើប្រាស់កម្មវិធីថ្នាលទិន្នន័យសម្រាប់រាយការណ៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ ព្រមទាំងលោក លោកស្រី មន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរផែនការខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តត្បូងឃ្មុំ ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានថ្លែងនូវការគាំទ្រចំពោះការរៀបចំបើកសិក្ខាសាលានេះឡើង ដើម្បីអភិវឌ្ឍន៍សមត្ថភាពមន្រ្តី នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរួមមានមន្រ្តីនៃក្រសួង មន្ទីរ ស្ថាប័ន ដែលពាក់ព័ន្ធនៅក្នុងខេត្ត ជាពិសេស មន្រ្តីនៃមន្ទីរផែនការខេត្តទាំង០៥ ក្នុងការលើកកម្ពស់ចំណេះដឹង ដើម្បីចូលរួមអនុវត្តការងារបានល្អប្រសើរ។ ឯកឧត្តម បញ្ជាក់ថា ផែនការយុទ្ធសាស្រ្តជាតិ គឺជាផែនការស្នូល ដែលរាជរដ្ឋាភិបាលកម្ពុជា រៀបចំឡើង ក្នុងក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច យ៉ាងសំខាន់ស្របតាមយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី។ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួមសិក្ខាសាលានេះ នឹងទទួលបាននូវចំណេះដឹងថ្មីបន្ថែមទៀត អំពីការចងក្រងទិន្នន័យសម្រាប់សូចនាករ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ បានមានប្រសាសន៍ថា ការរៀបចំបើកសិក្ខាសាលានេះឡើង ពិតជាមានសារៈសំខាន់ណាស់ សម្រាប់តម្រូវការគាំទ្រពីប្រព័ន្ធស្ថិតិជាតិ តាមរយៈការរៀបចំម៉េតាទិន្នន័យសម្រាប់សូចនាករ SDG នីមួយៗ ក្នុងនោះ រួមទាំងសូចនាករអភិវឌ្ឍន៍ជាតិនានា សម្រាប់ក្របខណ្ឌកម្រិតជាតិ និងលទ្ធភាពអាចរកបានទិន្នន័យនៅថ្នាក់ក្រោមជាតិ គឺជាការចាំបាច់បំផុត។ ឯកឧត្តម បន្ថែមថា ការពិនិត្យ ពិភាក្សា និងការសិក្សាដោយផ្តោតការរៀបចំនូវគោលការណ៍ ណែនាំប្រកបដោយលក្ខណៈស្តង់ដារសម្រាប់វាស់វែងសូចនាករនីមួយៗ ពោលគឺការរៀបចំម៉េតាទិន្នន័យសម្រាប់សូចនាករ SDG ដូចជា ទស្សនទាន និងនិយមន័យ វិធីសាស្រ្តគណនា ប្រភពទិន្នន័យស្ថាប័ន ឬអង្គភាពទទួលខុសត្រូវ និងវិសាលភាពគ្របដណ្ដប់ទិន្នន័យ។ល។ ឯកឧត្តម រដ្ឋលេខាធិការក្រសួងផែនការ បានមានជំនឿយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ មិនត្រឹមតែទទួលបាននូវចំណេះដឹង និងបានរៀនសូត្របទពិសោធន៍រវាងអ្នកចូលរួមពីស្ថាប័នពាក់ព័ន្ធប៉ុណ្ណោះទេ តែថែមទាំងបានយល់ដឹងកាន់តែទូលំទូលាយអំពីចរិតលក្ខណៈរបស់សូចនាករ និងភាពសំខាន់របស់ម៉េតាទិន្នន័យ ជាពិសេស សមាសធាតុសំខាន់នៅក្នុងទម្រង់បំពេញព័ត៌មានម៉េតាទិន្នន័យសម្រាប់អ្នកប្រើប្រាស់ទូទៅ។ បន្ថែមលើនេះ ឯកឧត្តម ក៏សូមឲ្យសិក្ខាកាមទាំងអស់ បានស្វែងយល់ពីប្រព័ន្ធកម្មវិធីថ្នាលទិន្នន័យសម្រាប់រាយការណ៍សូចនាករអភិវឌ្ឍន៍ជាតិ និងប្រព័ន្ធកម្មវិធីថ្នាលទិន្នន័យសម្រាប់ផ្សព្វផ្សាយសូចនាករគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា