ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តសៀមរាប និង JICA ចុះហត្ថលេខាលើកំណត់ត្រាកិច្ចពិភាក្សានៃការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសសម្រាប់គម្រោងទីក្រុងឆ្លាតវៃ
Thu,09 December 2021 (Time 08:36 AM)
ដោយ ៖ (ចំនួនអ្នកអាន: 352នាក់)

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ នៅសាលាខេត្តសៀមរាបបានរៀបចំប្រារព្ធពិធីចុះហត្ថលេខាលើកំណត់ត្រាលើកិច្ចពិភាក្សានៃការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការ បច្ចេកទេសសម្រាប់គម្រោងទីក្រុងឆ្លាតវៃជាមួយប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រចាំនៅកម្ពុជារវាងរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ជាមួយភាគីជប៉ុនដឹកនាំលោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំប្រទេសកម្ពុជា ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តម អស់លោក លោកស្រីជានាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ទីចាត់ការ អង្គភាពចំណុះសាលាខេត្តផងដែរ ។

ក្នុងកិច្ចស្វាគមន៍នោះដែរ ឯកឧត្តម ទៀ សីហា ក៏បានលើកឡើងថា បន្ទាប់ពីក្រុងសៀមរាប នៃខេត្តសៀមរាបរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានដាក់បញ្ចូលទៅក្នុងសមាជិកនៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ានកាលពីឆ្នាំ២០១៨ កន្លងទៅ រដ្ឋបាលខេត្តសៀមរាប ក៏ដូចជារដ្ឋបាលក្រុងសៀមរាប បានធ្វើការរៀបចំផែនការ ជាមួយនឹងការបង្កើនការចំណាយសាធារណៈ ក្នុងការវិនិយោគទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការបង្កើនសោភ័ណភាពក្នុងក្រុង ក៏ដូចជាចូលរួមក្នុងការអនុវត្តនូវផែនការអភិវឌ្ឍទីក្រុងឆ្លាតវៃអាស៊ានសម្រាប់ក្រុងសៀមរាប នៃខេត្តសៀមរាប ។

ឯកឧត្តមក៏បានបញ្ជាក់ថា ដើម្បីសម្រេចបាននូវការកសាងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប ឲ្យស្របតាមផែនការទីក្រុងឆ្លាតវៃរបស់សមាគមបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន រដ្ឋបាលខេត្តក៏បានរៀបចំជាសំណើ (Proposal) ដើម្បីដាក់ស្នើសុំជូនទៅទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងការស្នើសុំគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់រៀបចំទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប នៃខេត្តសៀមរាប ឲ្យក្លាយជាទីក្រុងឆ្លាតវៃ កាលពីឆ្នាំ២០១៩កន្លងទៅ ។ ជាការឆ្លើយតបតាមសំណើស្នើសុំរបស់រដ្ឋបាលខេត្តសៀមរាប ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានទទួលយកសំណើ (Proposal) របស់រដ្ឋបាលខេត្តសៀមរាប ដើម្បីជួយរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាន ។

ឯកឧត្តមបានបន្តថា ក្នុងរយៈពេលមួយឆ្នាំជាងនៃការសិក្សាទិន្នន័យបឋមអំពីគម្រោងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប (Basic Survey)នេះ ក្រុមការងារសិក្សានេះក៏បានរៀបចំជាសេចក្តីព្រាងផែនការមេចង្អុលផ្លូវសម្រាប់ការរៀបចំក្រុងសៀមរាប នៃខេត្តសៀមរាបជាទីក្រុងឆ្លាតវៃ ដោយនៅក្នុងសេចក្តីព្រាងផែនការមេចង្អុលផ្លូវនេះ គឺផ្តោតលើផ្នែកសំខាន់ៗចំនួន០៤ គឺ ការរៀបចំទេសចរណ៍ឆ្លាតវៃ(Smart Tourism) ការរៀបចំប្រព័ន្ធសន្តិសុខឆ្លាតវៃ (Smart Security) ការរៀបចំប្រព័ន្ធចល័តឆ្លាតវៃ(Smart Mobility) និង ការរៀបចំប្រព័ន្ធគ្រប់គ្រងកាកសំណល់ឆ្លាតវៃ (Smart Waste Management )។ ក្នុងនោះឯកឧត្តមមានសង្ឃឹមយ៉ាងមុតមាំថា តាមរយៈគម្រោងនេះនឹងធ្វើឲ្យសមត្ថភាពមន្រ្តីរបស់រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលក្រុងសៀមរាបត្រូវបានពង្រីកឲ្យបានកាន់តែបានស៊ីជម្រៅថែមទៀតពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាទីក្រុងឆ្លាតវៃ រួមជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា និងការគ្រប់គ្រងបែបឆ្លាតវៃ នឹងពិតជាចូលរួមចំណែកអភិវឌ្ឍន៍ខេត្តសៀមរាបឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។

លោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ផងដែរថា ខេត្តសៀមរាប ជាខេត្តវប្បធម៌ប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគោលដៅទេសចរណ៍ នៃសេដ្ឋកិច្ចជាតិ ហើយនៅពេលខាងមុខនឹងធ្វើឲ្យក្រុងសៀមរាប ក្លាយជាក្រុងគំរូក្នុងតំបន់អាស៊ាន ជាក្រុងឆ្លាតវៃ ប្រកបទៅដោយបច្ចេកវិទ្យាទីក្រុងឆ្លាតវៃ រួមជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា និងការគ្រប់គ្រងបែបឆ្លាតវៃ នឹងពិតជាចូលរួមចំណែកអភិវឌ្ឍន៍ខេត្តសៀមរាបទៀតផង៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
203 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
8725 នាក់
ខែនេះ :
29081 នាក់
3 ខែនេះ :
92884 នាក់
សរុប :
964177 នាក់