ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋ​ម​ន្រ្តីវេ​ងសាខុន​៖​វិស័​យផ​លិត​​កម្ម​(គោ)មា​​​ន​​​ការវិ​វឌ្ឍន៍​រី​ក​​​​ចម្រើន​​គួរ​ឲ្យកត់​​​សម្គាល់​
Sat,20 March 2021 (Time 01:22 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 419នាក់)

វិស័យផលិតកម្មសត្វ(គោ)មានការវិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារ វិស័យគ្រឿងយន្តកសិកម្ម(ធន់ស្រាលនិងធន់ធ្ងន់)បានចូលមកបំពេញតួនាទីនៅក្នុងវិស័យផលិតកម្មដំណាំស្រូវដំណាំចម្ការនិងបន្លែជំនួសឲ្យកម្លាំង(គោនិងក្របី)វិញហើយម្ចាស់គោ-ក្របីបានបង្វែរទិសដៅពីការចិញ្ចឹមដើម្បីប្រើប្រាស់ជាកំលាំង ទៅជាការចិញ្ចឹមបំប៉នក្នុងកសិដ្ឋានដើម្បីយកពូជ និងសាច់សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារ ដែលបរិមាណនៃការបរិភោគសាច់គោ ចេះតែមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំស្របទៅតាមកំណើនប្រជាជន និងសេដ្ឋកិច្ច។
ជាច្រើនទស្សវត្សមកហើយ ការចិញ្ចឹមគោរបស់បងប្អូនប្រជាកសិករ គឺពួកគាត់លែងសត្វឲ្យដើរ រកស៊ីពាសវាលពាសកាល (វាលស្រែ ទីសាធារណ ជ្រោះជ្រងជ្រលងដងអូរ និងចិញ្ចើមផ្លូវ) ដែលទម្លាប់នេះធ្វើឲ្យសត្វគោប្រឈមនឹងជំងឺឆ្លង និងជាពិសេសការដោយញីដោយឈ្មោលតាមបែបធម្មជាតិ ដែលជាហេតុធ្វើឲ្យសត្វជាន់ឈាម កូនគោកើតមកធំធាត់យឺត កាត់តែតូចទៅៗ និងងាយឆ្លងជំងី។ ផ្ទុយមកវិញ បច្ចុប្បន្នប្រជាកសិករចិញ្ចឹមគោជាលក្ខណពាណិជ្ជកម្ម ចិញ្ចឹមក្នុងទ្រុង ក្រោល ឬក្នុងកសិដ្ឋានដោយអនុវត្តទៅតាមគោលការណ៍ ៣ សំខាន់គឺ៖ ពូជ ចំណី និងការថែទាំ។
មួយក្នុងចំណោមគោលការណ៍សំខាន់ទាំង ៣គឺពូជ ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអភិវឌ្ឍន៍វិស័យផលិតកម្មគោ គឺលោកបានចង្អុលបង្ហាញ និងផ្តល់អនុសាសន៍ឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវរៀបចំផែនការសកម្មភាពធ្វើការកែលម្អពូជគោ ដោយត្រូវជ្រើសរើសពូជគោ ល្អៗមកបង្កាត់ ធ្វើយ៉ាងណាឲ្យស្របតាមតម្រូវការសាច់ និងផលិតផលសាច់ ធានាបាននូវគុណភាព និងសុវត្ថិភាព ជាពិសេសត្រូវជ្រើសរើសពូជគោល្អៗដែលអាចធន់ទ្រំបាន ឬអាចសម្របខ្លួន ឬរស់នៅបានក្នុងស្ថានភាពតំបន់ត្រូពិច និងជាពិសេសមានតម្លៃផ្នែកសេដ្ឋកិច្ចខ្ពស់ដើម្បីធ្វើ ការណែនាំ ឬបង្កាត់ពូជជូនកសិករ ប្រយោជន៍ធ្វើការកែលម្អផលិតកម្មគោនាពេលអនាគតដើម្បី ជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។ អនុវត្តតាមការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បាននិងកំពុងអនុវត្តគម្រោងស្តីពី “ការបង្កាត់គោដោយសិប្បនិម្មិត” ដោយប្រើប្រាស់ទឹកមេជិវិតគោបង្កកនាំចូល និងផលិតក្នុងស្រុក។ បច្ចុប្បន្ន គម្រោងនេះបានគ្របដណ្តប់លើខេត្តគោលដៅចំនួន ១២ មានខេត្ត៖ ពោធិ៍សាត់ តាកែវ ព្រៃវែង កំពង់ចាម កំពង់ស្ពឺ បាត់ដំបង ឧត្តមានជ័យ កំពង់ឆ្នាំង សៀមរាប កំពង់ធំ បន្ទាយមានជ័យ និងខេត្តស្ទឹង ត្រែង (នេះបើតាមការបញ្ជាក់ពីឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីថ្ងៃទី១៨ ខែមីនា)។
ដោយឆ្វេងយល់ពីអត្ថប្រយោជន៍នៃការបង្កាត់គោដោយសិប្បនិម្មិត គឺកូនគោមានគ្រោងឆ្អឹងធំ ចិញ្ចឹមធំធាត់លឿន មិនងាយឈឺ គ្មានជំងឺតពូជ ចៀសវាងការចម្លងជំងឺពីបា ទៅមេ ឬពីមេទៅបា ចំណេញពេលវេលា មានលក្ខណសាមញ្ញ សុវត្ថិភាពសម្រាប់អ្នកប្រតិបត្តិ ងាយដឹកជញ្ជូនមេជីវិត ទៅដល់ទីជនបទ។ល។ ប្រជាកសិករ ក៏ដូចជាម្ចាស់កសិដ្ឋាន បានសហការចូលរួមទទួលយក សេវាបង្កាត់នេះយ៉ាងសស្រាក់សស្រាំនៅទូទាំងខេត្តគោលដៅ។ ជាក់ស្តែង គិតចាប់តាំងពីឆ្នាំ២០ ១៩ មកដល់ខែមីនា ឆ្នាំ២០២១ នេះគម្រោងសម្រេចបង្កាត់គោបានសរុបចំនួន ៧៤២៣ ក្បាល និងកូនកើតបានចំនួន ៤៨៣៣ក្បាល ដោយប្រើប្រាស់មេជីវិតនាំចូល និងផលិតក្នុងស្រុក។ ជាងនេះទៅទៀត គម្រោងបានផលិតទឹកមេជីវិតបង្កកបាន ៥៥៦០ដើម ផលិតទឹកអាសូត និងចែក ចាយបាន ១០ ០០០លីត្រ បានបណ្តុះបណ្តាល និងអនុវត្តបច្ចេកទេសជាក់ស្តែងអំពីបង្កាត់សិប្បនិម្មិតជូនដល់មន្រ្តីជំនាញនៃខេត្តគោលដៅសរុបចំនួន ២១នាក់។ អគ្គនាយកដ្ឋានបានឲ្យដឹងថា សម្រាប់ការងារសំខាន់ៗចំនួន ៣ ដែលគម្រោងនឹងត្រូវអនុវត្តចំពោះមុខគឺ៖
១- បន្តពង្រឹង និងពង្រីកបច្ចេកទេសបង្កាត់សិប្បនិម្មិតគោបន្ថែម (ការបង្កាត់ ការធ្វើឲ្យរកឈ្មោលក្នុងពេលតែមួយ ការពិនិត្យ ឬស្ទាប់មើលគ័រ ការធ្វើអេកូ ការព្យាបាលជំងឺប្រដាប់បន្តពូជ) និងគ្រោងអនុវត្តបច្ចេកទេស Embryo-Transfer និងពង្រឹងការកែច្នៃទឹកមេជីវិតគោ និងការវិភាគសេនទិច។
២- បង្កើនការយល់ដឹងឲ្យកាន់តែទូលំទូលាយដល់កសិករអំពីសុខភាពគោ (ញី ឈ្មោល) ផល ប្រយោជន៍នៃការបង្កាត់សិប្បនិម្មិត សរីរវិទ្យានៃប្រព័ន្ធបន្តពូជ និងអាការ: ឬសញ្ញាណនៃការរកឈ្មោល ពេលវេលាដែលត្រូវបង្កាត់។ល។
៣- ពង្រឹកវិសាលភាពនៃការបង្កាត់ ការកែច្នៃទឹកមេជីវិត ការផលិតទឹកអាសូត និងពង្រីកគោលដៅនៃការងារឲ្យបានទូទាំង ២៤ រាជធានី ខេត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
211 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
8733 នាក់
ខែនេះ :
29089 នាក់
3 ខែនេះ :
92892 នាក់
សរុប :
964185 នាក់