ខេត្តក្រចេះ ៖ នៅថ្ងៃអង្គារ ១០កើត ខែចែត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលស្រុកចិត្របុរី រៀបចំពិធីប្រគល់បណ្ណសរសើរ និងលិខិតសរសើរជូនរដ្ឋបាលឃុំ សង្កាត់ ក្នុងស្រុកចិត្របុរី ក្រោមអធិបតីភាពឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងមានការចូករួមពីសំណាក់ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុន្នី អភិបាលរងខេត្តក្រចេះ លោក លោកស្រីក្រុមប្រឹក្សាស្រុកចិត្របុរី លោកអភិបាលស្រុកចិត្របុរី លោកប្រធាន អនុប្រធានមន្ទីរជុំខេត្ត ស្រុក កងកម្លាំងទាំងប្រភេទរួមនិងមន្រ្តីសាលាស្រុកចិត្របុរីជាច្រើនរូបផងដែរ។ក្នុងពិធីនោះដែរ លោក យិន វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកចិត្របុរីថ្លែងថា ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះបានធ្វើឲ្យស្រុកចិត្របុរីមានសភាពការណ៍ល្អប្រសើរ ដោយប្រជាពលរដ្ឋមានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដោយអនុវត្តតាមគោលការណ៍ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលធ្វើឲ្យស្រុកមានការរីកចំរើន។លោកបន្តថា ចំពោះសេដ្ឋកិច្ចទូទៅនៅក្នុងស្រុកចិត្របុរី គឺមានសភាពចុះខ្សោយគួរឲ្យចាប់អារម្មណ៍ ក្នុងរយៈពេលជាងមួយឆ្នាំកន្លងទៅនេះ។ លោកបញ្ជាក់ថា មូលហេតុនៃការថយចុះសេដ្ឋកិច្ចទូទៅក្នុងស្រុកនេះ គឺបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលធ្វើឲ្យគ្រប់យ៉ាងមានការធ្លាក់ចុះទូទាំងស្រុកទាំងមូល និយាយរួមប៉ះពាល់ទូទាំងសកលលោកផងដែរ។ក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តកោតសរសើរ និងវាយតម្លៃខ្ពស់ដល់រដ្ឋបាលឃុំ សង្កាត់ អាជ្ញាធរ ស្រុក និងកងកម្លាំងទាំងបីប្រភេទដែលបានខិតខំយកអស់កំលាំងកាយ និងកំលាំងចិត្តបំពេញការងារតាមតួនាទីរៀងៗខ្លួន បានល្អប្រសើរជូនរាជរដ្ឋាភិបាល ក៏ដូចជូនរដ្ឋបាលខេត្តបានជោគជ័យដើម្បីឈានទៅរកការប្រកួតប្រជែងតាមមូលដ្ឋានក្នុងការជ្រើសរើស ឃុំ សង្កាត់ និងស្រុកដែលឆ្នើមនាពេលអនាគត។ជាមួយគ្នានោះ ឯកឧត្តមគណៈអភិបាលខេត្តក៏បានជំរុញដល់មន្រ្តីទាំងអស់បន្តខិតខំការងារឲ្យបានល្អបន្ថែមទៀត ដើម្បីចូលរួមអនុវត្តនូវនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។ លើសពីនេះ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តក្រចេះបានក្រើនរំលឹកដល់មន្រ្តីរាជការ និងកងកម្លាំងទាំងបីទាំងអស់ វិលត្រឡប់ទៅមូលដ្ឋានវិញសូមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឲ្យបន្តចូលរួមអនុវត្តន៍ឲ្យខានតែបាននូវវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចជាវិធានរបស់ក្រសួងសុខាភិបាល និងវិធានការផ្សេងៗ ដែលបានដាក់ចេញ ដូចជា ៖ ៣ការពារ និង៣កុំ។ ៣ការពារមាន ៖ ពាក់ម៉ាស់, រក្សាគម្លាតបុគ្គលពី១,៥ម៉ែត្រឡើងទៅ, ត្រូវលាងដៃនឹងសាប៊ូ អាល់កុល ឬជែល។៣កុំ ៖ កុំទៅកន្លែងបិទជិតគ្មានខ្យល់ ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក កុំទៅចូលទៅកន្លែងមនុស្សច្រើនកកកុញ កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម។ ការអនុវត្តបែបនេះ យើងអាចកាត់នៃការឆ្លងនូវរោគរាតត្បាតនៃជំងឺកូវីដ-១៩ បានមួយកំរិត ដែលបច្ចុប្បន្នជំងឺនេះកំពុងតែយាយីអាយុជីវិតមនុស្សទូទាំងសកលលោករួមនិងកម្ពុជាយើងផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា