ព្រឹកថ្ងៃទី២៥ មីនា២០២១យើងរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន៥៥នាក់និងមានជាសះស្បើយ២៣នាក់
រហូតដល់ម៉ោង១០:០០ព្រឹកថ្ងៃទី២៥ មីនា២០២១យើងរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន ៥៥នាក់(ឆ្លងសហគមន៍ទាំងអស់)និងមានជាសះស្បើយ២៣នាក់។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន១៨៧២នាក់ចំនួនសំរាកពេទ្យ៨០៩នាក់និងចំនួនជាសះស្បើយសរុបកើន១០៥៦នាក់និងស្លាប់ថ្មី០ សរុស្លាប់៥នាក់។ជំងឺកូវីដ-១៩នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ចសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នាមិនចេញក្រៅផ្ទះបើមិនចាំបាច់ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ហើយ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។ យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យើងត្រូវបន្តពាក់ម៉ាសជាប់ជានិច្ចនិងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។ សូមបញ្ជាក់ថាប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥