ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យសាលាវិទ្យាល័យហ៊ុនសែនកែវសីមា​ និងក្រុមហ៊ុន អាន​ ជិន ស្ថិតក្នុងស្រុកកែវសីមា​
Tue,30 March 2021 (Time 07:24 PM)
ដោយ ៖ (ចំនួនអ្នកអាន: 413នាក់)

ខេត្តមណ្ឌលគិរី ៖​ នាព្រឹកថ្ងៃអាទិត្យទី២៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោក ស៊ន សារុននាយករដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត​ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ​ អង្គភាពពាក់ព័ន្ធ​ អាជ្ញាធរស្រុក​ និងកងកម្លាំងប្រដាប់អាវុធទាំងបី​ បានអញ្ជើញ​ចុះពិនិត្យសាលាវិទ្យាល័យហ៊ុនសែនកែវសីមា​ ស្ថិតក្នុងភូមិអូរអាម​ ឃុំស្រែខ្ទុម​ ស្រុកកែវសីមា។

នៅក្នុងឱកាសនោះដែរ​ ឯកឧត្តមអភិបាលខេត្ត​ បានជួបសំណេះសំណាលជាមួយលោកនាយកសាលា​ និងសូមឲ្យពង្រីកទីធ្លាសាលារៀនឲ្យបានធំទូលាយបន្ថែមទៀត​ ហេីយនាំគ្នាដាំកូនឈើនៅក្នុងបរិវេណសាលារៀនឲ្យបានច្រេីន ដេីម្បីជាម្លប់​ មានខ្យល់អុកស៊ីសែនគ្រប់គ្រាន់។

បន្ទាប់មកឯកឧត្តមបានស្នើដល់មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកកែវសីមា ត្រូវកំណត់ព្រំប្រទល់សាលារៀនឲ្យបានច្បាស់លាស់ជៀសវាងប្រជាពលរដ្ឋរុករានយកដីសាលាធ្វេីជាកម្មសិទ្ធិផ្ទាល់ខ្លួន។

បន្ទាប់មកទៀតឯកឧត្តមអភិបាលខេត្តក៏បានដឹកនាំក្រុមកាងារបន្ត
ចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុន អាន​ ជិន និងបានជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន​ នៅចំណុចភ្នំគូស​ ស្ថិតក្នុងភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា​ ខេត្ត​មណ្ឌលគិរី​៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1290 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
6976 នាក់
ខែនេះ :
32111 នាក់
3 ខែនេះ :
70312 នាក់
សរុប :
772140 នាក់