ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីទទួលថវិកាពីសប្បុរសជន
Tue,30 March 2021 (Time 07:08 PM)
ដោយ ៖ (ចំនួនអ្នកអាន: 391នាក់)

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញទទួលអំណោយជាថវិកាបីសប្បុសជន ឧបត្ថម្ភគាំទ្រ ទៅលើការអំពាវនាវរបស់កាកបាទក្រហមកម្ពុជា ដែលជា ស្ថាប័នមនុស្សធម៌មួយសម្រាប់ជួយកិច្ចការងារដល់សង្គម និងប្រជាពលរដ្ឋដែលរងគ្រោះដោយប្រការផ្សេងៗ។

សប្បុរសជនដែលចូលរួមមាន ៖ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោក សាន់ ដារឹទ្ធ ប្រធានសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្ត មន្ទីរ/អង្គភាព តំណាងរដ្ឋបាលស្រុក កោះញែក តំណាងលោកឧកញ៉ា ថៃ ម៉េងលី ក្រុមហ៊ុនបូរីប៉េងហួត និងតំណាងអាជីវករមួយចំនួនក្នុងក្រុងសែនមនោរម្យ ដែលពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំអគារ (A) របស់រដ្ឋបាលខេត្តមណ្ឌលគិរី។

នាឱកាសនោះឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ថា ថ្ងៃនេះសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ពិតជាមានកិត្តិយសណាស់ ដែលអស់លោក លោកស្រី បានជួយឧបត្ថម្ភគាំទ្រ ទៅលើការអំពាវនាវរបស់កាកបាទក្រហមកម្ពុជា ដែលជា ស្ថាប័នមនុស្សធម៌មួយសម្រាប់ជួយកិច្ចការងារដល់សង្គម និងប្រជាពលរដ្ឋដែលរងគ្រោះដោយប្រការផ្សេងៗ។

ឯកឧត្តមបានមានប្រសាសន៍បន្តថា ក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត សូមស្វាគមន៍ និងអរគុណ ព្រមទាំងកោតសសើរវាយតម្លៃខ្ពស់ចំពោះស្មារតី និងឆន្ទៈ របស់អស់លោក លោកស្រីទាំងអស់ដែលជានិច្ចកាល តែងតែគាំទ្រ សកម្មភាពការងារមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ធ្វើឱ្យសាខាកាកបាទក្រហមមានលទ្ធភាព ដើម្បីជួយដោះស្រាយបញ្ហា ក៏ដូចជាត្រៀមបង្ការចំពោះប្រជាពលរដ្ឋដែលរងគ្រោះ និងជនងាយរងគ្រោះ ស្របទៅតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា កន្លងមកសាខាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានប្រារព្ធពិធីរាត្រីស្រមោលស ដើម្បីកៀរគរសប្បុរសជននានា ជួយឧបត្ថម្ភគាំទ្រដល់កាកបាទក្រហម ក្នុងការជួយដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដូចពាក្យស្លោកទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជានិច្ច ដោយស្ថានភាពជំងឺកូវីដ១៩ ទើបមិនអាចប្រារព្ធពិធីរាត្រីស្រមោលសនេះឡើង។

បន្ទាប់មកឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះទឹកចិត្ត ឯកឧត្តម លោកឧកញ៉ា លោកជំទាវ ក្រុមហ៊ុន អស់លោក លោស្រី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានជួយឧបត្ថម្ភគាំទ្រសកម្មភាពការងារមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី សូមជូនពរមានសុខភាពល្អ បញ្ញាវាងវៃ ទទួលបានជ័យជម្នៈគ្រប់ភារកិច្ច និងជួបតែពុទ្ធពរទាំងប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ។

សូមបញ្ជាក់ថា ថវិកាដែលសម្បុរសជនឧបត្ថម្ភនាពេលនោះរួមមាន៖ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលមណ្ឌលគិរី ចំនួន ២៤.០០០.០០០រៀល លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តចំនួន ២០០ដុល្លារ លោកឧកញ៉ា ថៃ ម៉េងលី ក្រុមហ៊ុនបូរីប៉េងហួត ចំនួន ៥.០០០ពាន់ដុល្លារ លោក សាន់ ដារឹទ្ធ ប្រធានសម្ព័នយុវជនស្រលាញ់សន្តិភាពចំនួន ៤.៥០០.០០០រៀល រដ្ឋបាលស្រុកកោះញ៉ែកចំនួន ២.២០៥.០០០រៀល និងម៉ាស់មួយចំនួន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1439 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
7125 នាក់
ខែនេះ :
32260 នាក់
3 ខែនេះ :
70461 នាក់
សរុប :
772289 នាក់