ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក សាយ ម៉េងគីម អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញ និងអាជ្ញាធរស្រុក បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងនគរបាល និងយោធា
មណ្ឌលគិរី៖ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក សាយ ម៉េងគីម អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញ និងអាជ្ញាធរស្រុក បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងនគរបាល និងយោធា ដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រង់ចំណុចប៉ុស្តិ៍ ៤ (ប៉ុស្តិ៍នគរបាលព្រំដែនគោកក្បាលដំរី) នៅក្នុងភូមិសាស្រ្តស្រុកពេជ្រាដា និងស្រុកកោះញែក ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។
នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នាំយកអំណោយមាន អង្ករ មី ត្រីខកំប៉ុង ភេសជ្ជៈ ទឹកបរិសុទ្ធ សម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងថវិកាមួយចំនួន ឧបត្ថម្ភដល់កម្លាំងនគរបាល និងយោធា ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន និងក្រុមការងារកងវិស្វកម្មអគ្គបញ្ជាការ ដែលកំពុងកសាងផ្លូវខ្សែបន្ទាត់ព្រំដែនផងដែរ៕