ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តកំពង់ចាម អញ្ជើញបើកកម្មវិធីយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់អតីតយុទ្ធជនក្នុងខេត្តកំពង់ចាម
Sun,11 April 2021 (Time 07:43 AM)
ដោយ ៖ (ចំនួនអ្នកអាន: 351នាក់)

នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងឯកឧត្តមឧត្តមសេនីយ៍ឯក ចាន់ លំផាត់សមាជិកអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញបើកកម្មវិធីយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់អតីតយុទ្ធជនក្នុងខេត្តកំពង់ចាម ក្នុងជំហានទី១ តាមគោលការណ៍ស្ម័គ្រចិត្ត និងឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរ-អង្គភាពជុំវិញខេត្ត និងសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ជាច្រើនរូបផងដែរ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត មានប្រសាសន៍បញ្ជាក់ថា សម្ដេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចកាលសម្ដេចទាំងទ្វេ តែងតែបាននឹកដល់គុណបំណាច់របស់បងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន មិនដែលបំភ្លេចពេលណាឡើយ។ ដោយផ្អែកលើគុណបំណាច់ដែលមិនអាចបំភ្លេចបាននេះហើយ ស្ថិតក្នុងស្ថានភាពបច្ចុប្បន្នដែលប្រទេសកម្ពុជាយើង និងពិភពលោកទាំងមូលបានកំពុងរងការយាយីដោយជំងឺកូវីដ-១៩ ដែលជាជំងឺកាចសាហាវមិនទាន់មានថ្នាំព្យាបាលនៅឡើយ។ សម្ដេចប្រមុខរាជរដ្ឋាភិបាល បានខិតខំស្វះស្វែងរកជំនួយ និងការទិញវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាក់ស្ដែងថ្ងៃនេះបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារអតីតយុទ្ធជន ក៏ត្រូវបានសម្ដេចតេជោ ហ៊ុន សែន យកចិត្តទុកដាក់ក្នុងក្របខ័ណ្ឌទូទាំងប្រទេសសម្រាប់ផ្ដល់ជូនវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃផងដែរ។ ដោយឡែកក្នុងថ្ងៃនេះនៅទូទាំងខេត្តកំពង់ចាម បានរៀបចំការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមានអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ជំហានទី១ ចំនួន១.២០០នាក់ នៅមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកទាំង៨ ក្នុងខេត្ត។

ឯកឧត្តម អភិបាលខេត្ត ក៏បានលើកទឹកចិត្ត និងសូមឲ្យបងប្អូនអតីតយុទ្ធជន និងគ្រួសារ មកទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ដោយឥតគិតថ្លៃ ក្នុងគោលដៅដើម្បីយើងទាំងអស់គ្នា រួមគ្នាប្រយុទ្ធប្រឆាំងនិងបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ពិសេសការរួមគ្នាទប់ស្កាត់កុំឲ្យមានការឆ្លងរីករាលដាលក្នុងសហគមន៍។

សូមបញ្ជាក់ថា៖ ការចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងខេត្តកំពង់ចាម ជូនដល់កងកម្លាំង មន្ត្រីរាជការ និងក្រុមគោលដៅដែលស្ម័គ្រចិត្ត ក្នុងជំហានទី១ បានចំនួន ៥.២៩៤នាក់ និងជំហានទី២ បានចំនួន ១៦.៨២៦នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំស្តីពីយុទ្ធសាស្ត្រផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅជនបទ ដើម្បីកម្ពុជាឈានទៅសម្រេចឱ្យបាន១០០% នៅឆ្នាំ២០៣០ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ជឿជាក់ថាព្រឹទ្ធសភានឹងដំណើរការល្អបន្ទាប់ពីសម្តេចជួបសន្ទនាជាមួយសមាជិកព្រឹទ្ធសភា មកពីគណបក្សឆន្ទៈខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាអរគុណ សាធារណរដ្ឋកូរ៉េ ចំពោះកិច្ចសហការ យ៉ាងល្អលើវិស័យការងារ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងបរិស្ថានគ្រោងបង្កើតរបៀងគោលដៅលំហែបៃតងនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី៖ កិច្ចការពារជាតិ ត្រូវធ្វើជាប់ជាប្រចាំ ដែលទាមទារឲ្យយកចិត្តទុកដាក់ លើគុណភាពធនធានមនុស្ស ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
195 នាក់
ម្សិលមិញ :
720 នាក់
សប្តាហ៍នេះ :
8236 នាក់
ខែនេះ :
24504 នាក់
3 ខែនេះ :
61627 នាក់
សរុប :
742743 នាក់