ថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០២៣
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម វ៉ា ថន អញ្ជើញនាំយកអំណោយចែក ជូនបងប្អូនកំពុងធ្វើចត្តាឡីស័កនៅស្រុកស្នួល
Sat,17 April 2021 (Time 04:30 PM)
ដោយ ៖ (ចំនួនអ្នកអាន: 629នាក់)

ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នាព្រឹកថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ នាំយកអំណោយចែកជូនបងប្អូនកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យហ៊ុនសែនស្នួល និងមន្ទីរពេទ្យបង្អែកស្រុកស្នួល ស្ថិតនៅក្នុងស្រុកស្នួល ខេត្តក្រចេះ។ ពិធីនេះមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថ អភិបាលស្រុក និងលោកគ្រូ អ្នកគ្រូពេទ្យប្រចាំការនៅមណ្ឌលចត្តាឡីស័ក។

អំណោយដែលបាននាំយកទៅប្រគល់ជូនបងប្អូនកំពុងធ្វើចត្តាឡីស័កចំនួន៥៥នាក់ ក្នុងម្នាក់ៗទទួលបាន មី១កេស ទឹកសុទ្ធ ១កេស និងថវិកា៥ម៉ឺនរៀល ចំពោះបងប្អូនដែលមានផ្ទុកវីរុសកូវីដ១៩ ចំនួន៣នាក់ ទទួលបាន មី១កេស ទឹកសុទ្ធ១កេស កំសៀវទឹក១ ផ្លែឈើ១ កន្ត្រក និងថវិកា១០ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភអាល់កុល ម៉ាស់ ជូនមន្ទីរពេទ្យបង្អែកស្រុក សម្រាប់ប្រើប្រាស់ក្នុងអំឡុងធ្វើចត្តាឡីស័កផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោអំពាវនាវ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈអាកាសធាតុមានការប្រែប្រួលធ្ងន់ធ្ងរ ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា ឈ្នះ​មេដាយ​ច្រើនជាងគេ​ក្នុងការ​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​អាស៊ាន លើក​ទី​៦ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោជំរុញឲ្យមានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈឱ្យបានច្រើន និងសំបូរបែប ដើម្បីបំពេញតម្រូវការវិនិយោគិននៅកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រ ផ្ញើព្រះរាជសារសម្រាប់ការបើកសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តក្រចេះដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំបេីកវេទិកាសម្ពោធការដ្ឋានសាងសង់កំណាត់ ផ្លូវជាតិ លេខ៧៣ (ត្បូងឃ្មុំ- ក្រចេះ) ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
131 នាក់
ម្សិលមិញ :
923 នាក់
សប្តាហ៍នេះ :
5770 នាក់
ខែនេះ :
22248 នាក់
3 ខែនេះ :
74659 នាក់
សរុប :
457544 នាក់