តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចុងក្រោយ ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២១ រួមជាមួយមន្រ្តីជំនាញ បានអញ្ជើញចុះបន្តផ្សព្វផ្សាយអំពីវិធានការរបស់ក្រសួងសុខាភិបាល ពិសេសវិធានការ៣កុំ និង៣ការពារដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងបងប្អូននៅភូមិស្នោ ឃុំស្នោរ ស្រុកព្រៃកប្បាស ដែលជាត្រូវតំបន់បិទខ្ទប់ដោយមានជំងឺកូវីដ១៩។ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ត្រូវតែបន្តការអប់រំណែនាំ ក៏ដូចជាផ្សព្វផ្សាយជារៀងរាល់ថ្ងៃទៅដល់បងប្អូន ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ពិសេសអនុវត្តឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការពារការឆ្លងរាលដាលជំងឺកូវីដ១៩ដល់សហគមន៍យើងកាន់តែធ្ងន់ធ្ងរជាងនេះថែមទៀត ហើយបើស្រឡាញ់ខ្លួនឯង ស្រឡាញ់គ្រួសារ និងស្រឡាញ់សង្គមជាតិ សូមបងប្អូនកុំចេញក្រៅផ្ទះ ។ឯកឧត្តម អ៊ូច ភា បានមានប្រសាសន៍បន្តថា ចំពោះបងប្អូនដែលនៅតំបន់មានហានិភ័យខ្ពស់ ពិសេសនៅចំណុចភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ដែលត្រូវអាជ្ញាធរបានសម្រេចបិទខ្ទប់ ជាបណ្តោះអាសន្ននោះ សូមចូលរួមសហការជាមួយអាជ្ញាធរនឹងក្រុមគ្រូពេទ្យឱ្យបានម៉ត់ចត់ ពោលគឺមិនត្រូវដើរចេញពីតំបន់បិទខ្ទប់នេះជាដាច់ខាត ដោយត្រូវធ្វើចត្តាឡីស័កផង និងអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាលរហូតដល់មានសេចក្តីសម្រេចថ្មីណាមួយសូមបងប្អូនកុំព្រួយបារម្ភចំពោះចំណីអាហារ ឬការហូបចុកជាប្រចាំ ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន លោកតែងតែណែនាំដល់អាជ្ញាធរមូលដ្ឋានឱ្យយកចិត្តទុកដាក់ជួយទំនុកបម្រុងពីជីវភាពប្រចាំថ្ងៃនេះ នៅតំបន់ដែលត្រូវបិទខ្ទប់នេះ ដូច្នោះអ្វីដែលបងប្អូនគួរធ្វើ គឺត្រូវសហការនឹងអនុវត្តវិធានការណ៍របស់ក្រសួងសុខាភិបាល និងអនុវត្តវិធាន៣កុំ៣ការពារ ។ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ូច ភា ក៏បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាកម្លាំងសមត្ថកិច្ចពាក់ព័ន្ធនូវទឹកសុទ្ធចំនួន១៥កេស ត្រីខ១៥កេស មី១៥កេស ទឹកក្រូច៩កេស ទឹកស៊ីអុីវ ៣យួរ ព្រមទាំងឧបត្ថម្ភជាថវិកាមួយចំនួនដល់ក្រុមគ្រូពេទ្យផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចតេជោអំពាវនាវ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈអាកាសធាតុមានការប្រែប្រួលធ្ងន់ធ្ងរ ()
កម្ពុជា ឈ្នះមេដាយច្រើនជាងគេក្នុងការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ាន លើកទី៦ ()
សម្តេចតេជោជំរុញឲ្យមានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈឱ្យបានច្រើន និងសំបូរបែប ដើម្បីបំពេញតម្រូវការវិនិយោគិននៅកម្ពុជា ()
ព្រះមហាក្សត្រ ផ្ញើព្រះរាជសារសម្រាប់ការបើកសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ ()
អភិបាលខេត្តក្រចេះដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំបេីកវេទិកាសម្ពោធការដ្ឋានសាងសង់កំណាត់ ផ្លូវជាតិ លេខ៧៣ (ត្បូងឃ្មុំ- ក្រចេះ) ()
វីដែអូ
ចំនួនអ្នកទស្សនា