ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តកែបសម្រេចបន្តហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងខេត្តជាបណ្តោះអាសន្ន
Tue,20 April 2021 (Time 06:58 PM)
ដោយ ៖ (ចំនួនអ្នកអាន: 298នាក់)

ខេត្តកែប ៖ រដ្ឋបាលខេត្តកែបបានចេញលិខិតលេខ ០១៨-/២១ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដោយសម្រេចបន្តហាមឃាត់ការធ្វើដំណើរ និងបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងខេត្តជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

បើតាមខ្លឹមសារនៃលិខិតដដែលបានកំណត់នូវប្រការសំខាន់ៗចំនួន៤គឺ ៖

ប្រការ១ – បន្តអនុវត្តន៍ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងខេត្តកែបជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដូចបានកំណត់ក្នុងសេចក្តីណែនាំលេខ ០០៣/២១ សណន ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកែប ស្តីពីការហាមឃាត់ការធ្វើដំណើរ និងបិទរមណីយដ្ឋានទេសចរណ៍ទូទាំងខេត្តកែបជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកែប សម្រាប់រយៈពេល៨ (ប្រាំបីថ្ងៃ) បន្តទៀត រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

ខ្លឹមសារសេចក្តីណែនាំលេខ ០០៣/២១ សណន ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកែបស្តីពីការហាមឃាត់ធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងខេត្តកែបជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកែប មានអនុភាពអនុវត្តបន្តរហូតដល់មានបទបញ្ញាត្តិថ្មីមកជំនួស។

ប្រការ២ – ការអនុវត្តគោលការណ៍ពិន័យអន្តរការណ៍ ត្រូវប្រតិបត្តិតាមសេចក្តីសម្រេចលេខ ០១៦/២១ សសរ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកែប ស្តីពីការពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធរផ្សេងទៀតក្នុងភូមិសាស្ត្រខេត្តកែប។

ប្រការ៣ – បទបញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៤ – នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកែប មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការនគរបាលការពារព្រំដែនទឹកវរៈលេខ ៤៣០ ប្រចាំខេត្តកែប ប្រធានមន្ទីរពាក់ព័ន្ធ អភិបាល នៃគណៈអភិបាលក្រុង-ស្រុក ត្រូវអនុវត្តន៍សេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
340 នាក់
ម្សិលមិញ :
1508 នាក់
សប្តាហ៍នេះ :
6788 នាក់
ខែនេះ :
31312 នាក់
3 ខែនេះ :
70476 នាក់
សរុប :
772698 នាក់