ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ចប្រជុំចង្អៀតស្តីពីការដាក់ចេញនូវវិធានការដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩
Tue,20 April 2021 (Time 07:01 PM)
ដោយ ៖ (ចំនួនអ្នកអាន: 319នាក់)

ខេត្តកំពត ៖ នៅសាលប្រជុំសាលាខេត្តកំពត នាថ្ងៃចន្ទ ៨កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំចង្អៀតស្តីពីការដាក់ចេញនូវវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដោយមានការចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរជំនាញពាក់ព័ន្ធ អភិបាលក្រុង ស្រុក និងមន្ត្រីជំនាញ។

ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍ថា មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងរដ្ឋបាលក្រុង ស្រុក ត្រូវអនុវត្តនូវការណែនាំ លិខិតបទដ្ឋាននានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល អំពីវិធានការសុខាភិបាល វិធានរដ្ឋបាល និងវិធានការផ្សេងទៀត ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ សំដៅការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា នូវវិធានការ ៣ការពារ (ពាក់ម៉ាសនៅគ្រប់ទីសាធារណៈ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពីមួយម៉ែត្រកន្លះឡើងទៅ) និង ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា)៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
263 នាក់
ម្សិលមិញ :
1508 នាក់
សប្តាហ៍នេះ :
6711 នាក់
ខែនេះ :
31235 នាក់
3 ខែនេះ :
70399 នាក់
សរុប :
772621 នាក់