ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមចុះត្រួតពិនិត្យ និងសួរសុខទុក្ខកងកម្លាំងប្រចាំការនៅតាមគោលដៅក្រុងស្រុកដែលជាប់ព្រំប្រទល់រវាងខេត្តកំពង់ធំ និងខេត្តដទៃ
Wed,21 April 2021 (Time 07:48 AM)
ដោយ ៖ (ចំនួនអ្នកអាន: 346នាក់)

(រដ្ឋបាលខេត្តកំពង់ធំ)៖ នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ រួមជាមួយឯកឧត្តម ឃឹង នុភាព តំណាងរាស្ត្រមណ្ឌលកំពង់ធំ និងសហការី បានចុះត្រួតពិនិត្យ ពង្រឹងការងារជំនាញ និង សួរសុខទុក្ខកងកម្លាំងប្រចាំការដែលកំពុងបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ នៅតាមបណ្តាគោលដៅក្រុងស្រុកដែលជាប់ព្រំប្រទល់ ក្នុងនោះរួមមាន ស្រុកស្ទោង ជាប់ព្រំប្រទល់ខេត្តសៀមរាប ស្រុកប្រាសាទបល្ល័ង្ក ជាប់ព្រំប្រទល់ខេត្តព្រះវិហារ និងក្រុងស្ទឹងសែន ជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់កងកម្លាំងទាំងអស់ ដែលបានបម្រើការងារជូនប្រជាពលរដ្ឋផង និងចូលរួមអនុវត្តន៍នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលផង ដោយមិនខ្លាចនឿយហត់។

ទន្ទឹមនោះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍ផ្តាំផ្ញើ ដល់គ្រប់កងកម្លាំងទាំងអស់ នៅគ្រប់បណ្តាគោលដៅនានា ត្រូវយកចិត្តទុកដាក់ខ្ពស់នៅក្នុងការអនុវត្ត តួនាទីភារកិច្ចរបស់ខ្លួន ជាពិសេស គឺត្រូវអនុវត្តនូវសេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាលលេខ ៤៤ សសរ និង ៤៩ សសរ ស្តីពីការមិនឲ្យ ធ្វើដំណើរ និងការបិទខ្ទប់ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ជាបណ្តោះអាសន្ន ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិង ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទូទាំងប្រទេស និងគោរពតាមវិធានការ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ប្រកាន់ខ្ជាប់នូវ ៣ការពារ ៣កុំ និង ២ចូលរួម ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ទាំងអស់គ្នា។ លើសពីនេះទៀត ឯកឧត្តមបន្ថែមទៀតថា រាល់ពេលត្រួតពិនិត្យ ត្រូវរក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាក់ វាស់កំដៅ ត្រួតពិនិត្យឯកសារ យានយន្ត ដឹកគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ចំណីអាហារ រថយន្តពេទ្យ ជាដើម និងត្រួតពិនិត្យក្នុងទ្រុង ឬឡាំង ដាក់ទំនិញផ្សេងៗ ជៀសវាងការលួចបន្លំដាក់មនុស្សឆ្លងព្រំប្រទល់ ពីខេត្តមួយទៅខេត្តមួយទៀត ដោយ ម៉ឺងម៉ាត់ និងមានការទទួលខុសត្រូវខ្ពស់។

សូមបញ្ជាក់ផងដែរថា អំណោយដែលត្រូវយកមកចែកជូននៅពេលនេះរួមមាន៖ អង្ករ ទឹកបរិសុទ្ធ ភេសជ្ជៈ និងមី៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
163 នាក់
ម្សិលមិញ :
1508 នាក់
សប្តាហ៍នេះ :
6611 នាក់
ខែនេះ :
31135 នាក់
3 ខែនេះ :
70299 នាក់
សរុប :
772521 នាក់