ខេត្តមណ្ឌលគិរីរកឃើញអ្នកឆ្លងជំងឺកូវីដជាលើកដំបូង លើស្ដ្រីម្នាក់អាយុ៥១ឆ្នាំ នៅក្រុងសែនមនោរម្យ
ខេត្តមណ្ឌលគិរី ៖ រដ្ឋបាលខេត្តមណ្ឌលគិរីនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ជាលើកដំបូង ដែលកើតលើស្ដ្រីម្នាក់ឈ្មោះ គិន សម្ព័ស អាយុ៥១ឆ្នាំ រស់នៅភូមិអរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ៕