ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តកំពង់ធំ ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ១១គ្រួសារ ទទួលរងគ្រោះខ្យល់កន្ត្រាក់នៅស្រុកប្រាសាទសំបូរ
Fri,23 April 2021 (Time 03:00 PM)
ដោយ ៖ (ចំនួនអ្នកអាន: 338នាក់)

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការ​សាខាកាកបាទ​ក្រហមកម្ពុជាខេត្ត ព្រមទាំងសារការី អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្ស​ធម៌​កាកបាទ​ក្រហម​ខេត្ត ចែកជូនដល់ប្រជាពលរដ្ឋចំនួន ១១គ្រួសារ ដែលទទួលរងគ្រោះដោយសារបាតុភូត​ខ្យល់​កន្រ្តាក់​របើកដំបូល នៅឃុំឈូក នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

ថ្លែងក្នុងពិធីចុះសាកសួរសុខទុក្ខនោះដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានពាំនាំនូវ​ក្តីនឹក​រលឹកពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំង​សំដែង​នូវការ​សោកស្ដាយចំពោះបងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅពេលនេះ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ត សុខ លូ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សព្វថ្ងៃនេះ​អាកាសធាតុ​មានការប្រែប្រួល សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះអាចបង្ករឲ្យមាន​គ្រោះធម្មជាតិ​កើត​ឡើង​ជាយថាហេតុ។

លើសពីនេះទៀតសូមពុកម៉ែបងប្អូនថែរក្សានូវសុខភាព ហូបស្អាត រស់នៅស្អាត ផឹកស្អាត ជាពិសេសសូមចូលរួមគោរពនូវវិធានការ បីការពារ បីកុំ និងពីចូលរួម របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូច​ជា​អនុវត្តវត្ត​​តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែល ទទួលរងគ្រោះ ទាំង ១១គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, ទឹកស៊ីអ៊ីវ ០១ យួរ ទឹកត្រី ១យួរ តុង ១ ឃីដ ១បញ្ចប់ មី ១កេះ និងថវិកា២០ម៉ឺនរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្រង់ខ្លឹមសារសំខាន់ៗរបស់សម្តេចមហាបវរធិបតី ក្នុងពិធីបើកសន្និសីទស្តីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍» ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ស្នើឲ្យកូរ៉េ ពិចារណា កាត់បន្ថយអត្រាពន្ធនាំចូល ដែលនឹងជំរុញឲ្យការនាំចូល ផលិតផលកសិកម្ម ពីកម្ពុជាទៅកូរ៉េ កាន់តែល្អប្រសើរឡើង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ៖ រាជរដ្ឋាភិបាលនៅតែតាមជួយគាំពារពលរដ្ឋខ្មែរគ្រប់ទីកន្លែង ទោះក្នុងស្ថានភាពណាក៏ដោយ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំឱ្យរៀបចំទីតាំងដើម្បីបង្រៀនភាសាខ្មែរដល់កូនចៅប្រជាពលរដ្ឋខ្មែរនៅកូរ៉េ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី៖ សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
92 នាក់
ម្សិលមិញ :
165 នាក់
សប្តាហ៍នេះ :
3580 នាក់
ខែនេះ :
24070 នាក់
3 ខែនេះ :
70563 នាក់
សរុប :
773588 នាក់