ថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ភ្លៀង១មេធំ លាយឡំខ្យល់កន្រ្តាក់ បណ្តាលឲ្យប៉ើងដំបូលផ្ទះអស់០៩ខ្នងនៅស្រុកកោះញែក
Fri,23 April 2021 (Time 03:14 PM)
ដោយ ៖ (ចំនួនអ្នកអាន: 755នាក់)

ខេត្តមណ្ឌលគិរី ៖ តាមរបាយការណ៍ដែលទទួលបានពីលោក ឌឹម នី អភិបាលស្រុកកោះញែកបានឲ្យដឹងថា នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៧ និង១៥នាទី មានភ្លៀង១មេធំលាយឡំខ្យល់កន្រ្តាក់បណ្តាលឲ្យប៉ើងដំបូលស័ង្កសី និងក្បឿងផ្ទះចំនួន០៩ខ្នង និងដាច់ខ្សែភ្លើងចំនួនមួយប្រឡោះបង្គោល នៅឃុំស្រែសង្គម។

ផ្ទះដែលរងគ្រោះរួមមាន ៖ ១-ផ្ទះឈ្មោះ ចាន់សំណាង ភេទប្រុស អាយុ៣៦ឆ្នាំ ស្ថិតនៅភូមិស្រែហ៊ុយឃុំស្រែហ៊ុយ ប៉ើងបូលផ្ទះ ចំនួន ០៥ល្វែង២៥គុណ១២ ខូចស័ង្កសីចំនួន ៤០សន្លឹក។ ២-ផ្ទះឈ្មោះ សុត យុទ្ធ ភេទប្រុស អាយុ៤៩ឆ្នាំ ប៉ើងក្បឿងអស់ ៥០សន្លឹកផ្ទះ៧គុណ៩។ ៣-ផ្ទះឈ្មោះ ផឹក វ៉ាន់ ភេទប្រុស អាយុ៣៦ឆ្នាំ ប៉ើងក្បឿងអស់ ៥០សន្លឹកស្ថិតភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយស្រុកកោះញែក ៧គុណ៩។ ៤-ផ្ទះឈ្មោះ ឈឹម រិទ្ធ ភេទប្រុស អាយុ៦១ឆ្នាំ ខ្ផ្ទះ៩គុណ១២ ប៉ើងស័ង្កសី។ ៥ផ្ទះឈ្មោះ ផល សុភេទប្រុស អាយុ៣០ឆ្នាំ ផ្ទះ៦គុណ៧ ប៉ើងស័ង្កសី។ ៦-ផ្ទះឈ្មោះ ឃុន ហេន ភេទប្រុស អាយុ៧២ឆ្នាំ ផ្ទះទំហំ៦គុណ៧ ប៉ើងស័ង្កសី។ ៧ ផ្ទះឈ្មោះ ចូញ វ៉ាន់ ភេទប្រុស អាយុ៤៧ឆ្នាំ ផ្ទះ៦គុណ៧ ប៉ើងស័ង្កសី។ ៨-ផ្ទះឈ្មោះ អុល សុភៀន ភេទប្រុស អាយុ៤១ ផ្ទះ៥គុណ៦ ប៉ើងស័ង្កសី និង៩ ផ្ទះឈ្មោះ រិន សាវន ភេទស្រី អាយុ៧០ឆ្នាំ ផ្ទះ៤គុណ៦ប៉ើងស័ង្កសី។

សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលប៉ើងដំបូលទាំងអស់គ្នានោះ ស្ថិតក្នុងឃុំស្រែសសង្គម ស្រុកកោះញែក។ សមត្ថកិច្ចបានបញ្ជាក់ថា ក្រៅពីការខូចខាត់ និងប៉ើងដំបូលផ្ទះដោយគ្រោះធម្មជាតិ គឺមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
935 នាក់
ម្សិលមិញ :
1247 នាក់
សប្តាហ៍នេះ :
5204 នាក់
ខែនេះ :
33024 នាក់
3 ខែនេះ :
122648 នាក់
សរុប :
1342744 នាក់