ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តតាកែវ ទទួលអំណោយពីសាខាគយ និងរដ្ឋាករខេត្ត ដើម្បីចែកជូនពលរដ្ឋកំពុងមានជីវភាពខ្វះខាត និងពលរដ្ឋកំពុងធ្វើចត្តាឡីស័កតាមលំនៅឋាន គ្រប់បណ្ដាក្រុងស្រុក
Fri,23 April 2021 (Time 03:02 PM)
ដោយ ៖ (ចំនួនអ្នកអាន: 344នាក់)

តាកែវ៖ រដ្ឋបាលខេត្តតាកែវ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានទទួលអំណោយជាទឹកសុទ្ធ១០០កេះ ទឹក្រូច៨០កេះ និងម៉ាស់ ២កេះធំ ស្មើនឹង ៥០០០ម៉ាស់ ពីសាខាគយ និងរដ្ឋាករខេត្តតាកែវ ។ ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅបរិវេណ សាលាខេត្តតាកែវ ក្រោមវត្តមានចូលរួម ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ លោក កែវ វ៉ាន្នី ប្រធានសាខាគយ និងរដ្ឋករខេត្តតាកែវ ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្ត ទុកចែកជូនពលរដ្ឋកំពុងមានជីវភាពខ្វះខាត ក៏ដូចជាពលរដ្ឋកំពុងធ្វើចត្តាឡី ស័កតាមលំនៅឋាន គ្រប់បណ្ដាក្រុងស្រុក អំឡុង ពេលជំងឺកូវីដ-១៩ កំពុងរាតត្បាតជាខ្លាំង។

ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាង ជ្រោលជ្រៅ ចំពោះ លោក កែវ វ៉ាន្នី និងមន្រ្តីក្រោមឱវាទទាំងអស់ ដែលបានផ្តល់ជូនអំណោយ ជាគ្រឿងឧបភោគ បរិភោគទាំងនេះមករដ្ឋបាលខេត្ត ក្នុងស្ថានភាពដែលប្រទេសកម្ពុជា យើងកំពុងតែ ប្រយុទ្ធប្រឆាំង និងការពារទប់ស្កាត់ជំងឺកូវីដ១៩នេះ។ ក្នុងនាម តំណាងឱ្យរដ្ឋបាលខេត្ត និងខ្លួនខ្ញុំផ្ទាល់ ក៏សូមប្រសិទ្ធពរជ័យ បវរសួរស្តី ជួបតែសុខសុភមង្គល ទទួលបានជោគជ័យគ្រប់ភារកិច្ច និងមានសុខភាពល្អ សូមប្រកបដោយ ពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សម្ភារៈដែលបានប្រគល់ជូនរដ្ឋបាលខេត្តនាឱកាសនោះដែររួមមាន៖ ទឹកបរិសុទ្ធ១០០កេស ទឹកក្រូច ៨០កេស និងម៉ាស់២កេសធំស្មើនឹង៥០០០ម៉ាស់ ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្តតាកែវ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្រង់ខ្លឹមសារសំខាន់ៗរបស់សម្តេចមហាបវរធិបតី ក្នុងពិធីបើកសន្និសីទស្តីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍» ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ស្នើឲ្យកូរ៉េ ពិចារណា កាត់បន្ថយអត្រាពន្ធនាំចូល ដែលនឹងជំរុញឲ្យការនាំចូល ផលិតផលកសិកម្ម ពីកម្ពុជាទៅកូរ៉េ កាន់តែល្អប្រសើរឡើង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ៖ រាជរដ្ឋាភិបាលនៅតែតាមជួយគាំពារពលរដ្ឋខ្មែរគ្រប់ទីកន្លែង ទោះក្នុងស្ថានភាពណាក៏ដោយ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំឱ្យរៀបចំទីតាំងដើម្បីបង្រៀនភាសាខ្មែរដល់កូនចៅប្រជាពលរដ្ឋខ្មែរនៅកូរ៉េ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី៖ សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
149 នាក់
ម្សិលមិញ :
165 នាក់
សប្តាហ៍នេះ :
3637 នាក់
ខែនេះ :
24127 នាក់
3 ខែនេះ :
70620 នាក់
សរុប :
773645 នាក់