ខេត្តមណ្ឌលគិរី ៖ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងលើកទឹកចិត្តដល់កងកម្លាំងនៃស្នងការដ្ឋានខេត្តមណ្ឌលគិរី ដែលកំពុងឈរជើងប្រចាំការ នៅក្នុងទីតាំងនានាដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងខេត្តមណ្ឌលគិរី អាជីវករផ្សារក្រុងសែនមនោរម្យ និងសប្បុរសជនក្នុងខេត្ត បានសហការគ្នាប្រមូលបានថវិកានិងសម្ភារមួយចំនួន ឧបត្ថម្ភដល់ស្នងការដ្ឋានខេត្តមណ្ឌលគិរី ដើម្បីផ្គត់ផ្គង់បន្ថែមដល់កងកម្លាំងដែលបានឈរជើងប្រចាំការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងខេត្តមណ្ឌលគិរី តាមរយៈលោក សេន ប៉េងសែ ប្រធានគណ:កម្មការផ្សារក្រុងសែនមនោរម្យ។ ពិធីប្រគល់សម្ភារ: ថវិកា នេះបានធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។សម្ភារៈ និងថវិកាដែលបានប្រគល់ជូនស្នងការដ្ឋានខេត្តមណ្ឌលគិរី នោះរួមមាន ៖ ១- អង្ករ ១០បេ ២-ទឹកសុទ្ធ ៥០កេស ៣-ទឹកត្រី ១០០យួរ ៤-មី១០កេស ៥-ទឹកផ្លែឈើ៣០ កេស ៦-តែ A D ២០កេស ៧-ម៉ាស់ ១ កេសធំ ៨-អាល់កុល ៦០លីត្រ ៩-UV សម្លាប់មេរោគ ចំនួន១១០-កាហ្វេ ៣០កញ្ចប់ធំ ថវិកា ៥០០ដុល្លារ និង ១,២៤០,០០០រៀល៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា