ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តមណ្ឌលគិរីចុះសួរសុខទុក្ខ និងនាំយកស្បៀងផ្តល់ជូនពលរដ្ឋដែលជាប់នៅចំណុចបិទខ្ទប់ ក្នុងក្រុងសែនមនោរម្យ
Mon,26 April 2021 (Time 08:23 AM)
ដោយ ៖ (ចំនួនអ្នកអាន: 409នាក់)

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រឆាំងនឹងជំងឺកូវីដ-១៩ ផ្តល់ជូនប្រជាពលរដ្ឋ រស់នៅតំបន់បិទខ្ទប់បណ្តោះអាសន្នមួយផ្នែក នៃភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដែលមានប្រជាពលរដ្ឋវិជ្ជមានកូវីដ ១៩ ចំនួន ០៣នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

ពិធីក៏មានចូលរួមពីលោក សាយ ម៉េងគីម អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោក ស៊ន សារុន នាយករដ្ឋបាលខេត្ត លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានពាំនាំការផ្ញាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋ ដែលកំពុងជាប់ នៅចំណុចបិទខ្ទប់បណ្តោះអាសន្ន ដែលមានប្រជាពលរដ្ឋវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ទន្ទឹមនោះ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការណ៍របស់អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស វិធានការ ៣កុំ ៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ជាមួយគ្នានោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលកំពុងជាប់ នៅចំណុចបិទខ្ទប់បណ្តោះអាសន្នមួយផ្នែក នៃភូមិអូស្ពាន សរុបចំនួន ៣៥គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ៥០គីឡូគ្រាម មី ០១កេស ត្រីខ ០១យួរ ទឹកត្រី ០២ដប ទឹកថ្នាំសំលាប់មេរោគចំនួន ០៥លីត្រ និងដបថ្នាំបាញ់ចំនួន ០២ដប បន្លែ ០១ថង់ ប្រហែល ២គីឡូក្រាម និងម៉ាស់ ០១ប្រអប់ សម្រាប់ដោះស្រាយការហូបចុកបានមួយផ្នែកផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងសាខាកាកបាទក្រហមកម្ពុជាខេត្តនាំយកសម្ភារ និងថវិកា ចូលរួមរំលែកទុក្ខគ្រួសារសព៤នាក់ ដែលបានស្លាប់ និងរបួស២នាក់ ដោយសារផ្ទុះគ្រាប់មិនទាន់ផ្ទុះ នៅភូមិស្រែអ៊ី ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-ចិន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយរបស់ចិន សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំណាក់កាលទី២ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អញ្ជើញមាតុភូមិនិវត្តន៍ ដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្ម ដោយជោគជ័យ នៅបាងកក ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា និងគណ:កម្មការ ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍ឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាប្តេជ្ញាអនុវត្តកាតព្វកិច្ច «ការហាមការប្រើប្រាស់ ការរក្សាទុកការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងបំផ្លាញគ្រាប់មីន» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
180 នាក់
ម្សិលមិញ :
1454 នាក់
សប្តាហ៍នេះ :
11270 នាក់
ខែនេះ :
32358 នាក់
3 ខែនេះ :
69920 នាក់
សរុប :
753103 នាក់