ថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តពោធិ៍សាត់ ដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកអំណោយ ប្រគល់ជូនកម្លាំងជួរមុខ នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ ក្នុងស្រុកវាលវែង
Mon,26 April 2021 (Time 08:27 AM)
ដោយ ៖ (ចំនួនអ្នកអាន: 401នាក់)

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ប្រគល់ជូនកម្លាំងជួរមុខ នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ ដែលឈរជើងនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីបង្ហាញអំពីការសាមគ្គីភាពរវាងសមរភូមិក្រោយ និងសមរភូមិមុខ។

ពិធីនេះប្រារព្ធធ្វើនៅ ទីបញ្ជាការវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ ដោយបានការចូលរួមពីអភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ប្រធានមន្ទីរអង្គភាពមួយចំនួន កងកម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាធរស្រុកឃុំផ្សេងទៀត។

អំណោយដែលនាំយកប្រគល់ជូននោះរួមមាន៖ អង្ករ ១,៥០០គីឡូក្រាម, ទឹកសុទ្ធ២៩កេស, មី០៨កេសធំ, ត្រីខ០៥កេសធំ, ទឹកត្រី និងទឹកស៊ីអ៊ីវ០៦យួរ និងថវិកាមួយចំនួន ដែលជាអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលតែងតែយកចិត្តទុកដាក់ គិតគូរជានិច្ច ដល់សុខទុក្ខរបស់កងកម្លាំងនគរបាលគ្រប់ជាន់ថ្នាក់ ជាពិសេសកម្លាំងនគរបាលដែលកំពុងឈរជើងការពារព្រំដែន និងសម្តែងការកោតសរសើរ ចំពោះការពុះពារការលំបាក ការខិតខំបំពេញភារកិច្ចរបស់កងម្លាំងយើង ដោយមានកិច្ចសហការឧបត្ថម្ភគាំទ្រ ពីសំណាក់អាជ្ញាធរដែនដី និងបណ្តាសមត្ថកិច្ចដទៃទៀត តាមបណ្តោយព្រំដែន កម្ពុជា-ថៃ ក្នុងកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ចូលរួមកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ ជាមួយប្រទេសជិតខាង បានល្អប្រសើរក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។

ឯកឧត្តមបានជម្រុញឱ្យបងប្អូនកងកម្លាំងនគរបាល ធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ឱ្យខាងតែបាន នៃការរីករាលដាលនៃវីរុសកូវីដ១៩ កុំឱ្យចូលក្នុងសហគមន៍ និងរួមគ្នាអនុវត្តន៍វិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ, ៣ការពារ» របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ឱ្យបានត្រឹមត្រូវ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានបន្តចុះត្រួតពិនិត្យទីតាំងសម្បទានដីសង្គមកិច្ច ដែលខេត្តបានត្រៀមបម្រុងទុក សម្រាប់ចែកជូនដល់កងកម្លាំងដែលខ្វះខាត នៅជិតនឹងខ្សែផ្លូវតាមក្រវ៉ាត់ព្រំដែនព្រមទាំងបន្តចុះផ្សព្វផ្សាយ សេចក្តីសម្រេចថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស នៅគោលដៅប៉ុស្តិ៍ត្រួតពិនិត្យក្នុងឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
271 នាក់
ម្សិលមិញ :
630 នាក់
សប្តាហ៍នេះ :
6267 នាក់
ខែនេះ :
33599 នាក់
3 ខែនេះ :
69812 នាក់
សរុប :
764695 នាក់