ថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តកណ្ដាល នាំយកទេយ្យទានប្រគេនដល់ព្រះសង្ឃ ចំនួន១៦វត្ត ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល
Mon,26 April 2021 (Time 08:31 AM)
ដោយ ៖ (ចំនួនអ្នកអាន: 546នាក់)

ខេត្តកណ្ដាល៖ ដោយមើលឃើញពីការខ្វះខាត និងទុក្ខលំបាកជាក់ស្ដែងរបស់ព្រះសង្ឃ នៅក្រុងតាខ្មៅ ស្ថិតក្នុងកាលៈទេសៈដែល ខេត្តកណ្ដាលកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងត្រូវបានបិទខ្ទប់ រយៈពេល១៤ថ្ងៃ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បាននាំយកនូវទេយ្យទាន រួមមានអង្ករ ត្រីខ ទឹកសុទ្ធ និងបច្ច័យ មួយចំនួន ប្រគេនដល់ព្រះសង្ឃចំនួន១៦វត្ត ក្នុងក្រុងតាខ្មៅ។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ស្ថិតក្នុងកាលៈទេសៈដែលរដ្ឋបាលខេត្តកណ្ដាលក៏ដូចជាទូទាំងប្រទេស កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងនោះក្រុងតាខ្មៅ ត្រូវបានបិទខ្ទប់មិនអនុញ្ញាត ឱ្យបងប្អូនប្រជាពលរដ្ឋ ចេញក្រៅផ្ទះឡើយ ក្នុងនោះព្រះសង្ឃដែលគង់នៅតាមវត្តអារាមនានាក្នុងក្រុងតាខ្មៅ ក៏ប្រឈមទៅនឹងការខ្វះខាតនៅចង្ហាន់ ដែលតម្រូវឱ្យរដ្ឋបាលខេត្តកណ្ដាលយកចិត្តទុកដាក់ ជួយទំនុបបំរុង ដើម្បីទប់ស្កាត់នូវការខ្វះខាតចំពោះមុខបច្ចុប្បន្ន។

ក្នុងពិធីប្រគេននូវទេយ្យទាន ព្រះសង្ឃគ្រប់ព្រះអង្គទាំង១៦ វត្ត បានរៀបចំពិធីប្រោះព្រំឧទ្ទិសបួងសួង ដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាល អោយចៀសផុតនូវជំងឺដ៏កាចសាហាវមួយនេះផងដែរ។

សូមបញ្ជាក់ផងដែរថា ទេយ្យទានដែលរដ្ឋបាលខេត្តកណ្ដាល ប្រគេនជូនព្រះសង្ឃទាំង១៦ ទាំងអស់មាន៖ អង្ករចំនួន ២៨.៥តោន ទឹកសុទ្ធចំនួន១២០កេស ត្រីខចំនួន១០០កេស និងបច្ច័យ១៦លានរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2036 នាក់
ម្សិលមិញ :
1701 នាក់
សប្តាហ៍នេះ :
8996 នាក់
ខែនេះ :
34151 នាក់
3 ខែនេះ :
124573 នាក់
សរុប :
1347888 នាក់