ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យមើលស្ថានភាព ការកាប់រុករានដីព្រៃ យកដីធ្វើជាកម្មសិទ្ធិ នៅចំណុចព្រៃខៀវ ក្នុងស្រុកកោះញែក
Sun,04 April 2021 (Time 07:49 AM)
ដោយ ៖ (ចំនួនអ្នកអាន: 389នាក់)

មណ្ឌលគិរីះ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី ហែម ប៊ូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងនគរបាលខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានអញ្ជើញចុះពិនិត្យមើលស្ថានភាព ការកាប់រុករានដីព្រៃ យកដីធ្វើជាកម្មសិទ្ធិ នៅចំណុចព្រៃខៀវ ស្ថិតនៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក។
ឯកឧត្តម ស្វាយ សំអ៊ាង បានឲ្យដឹងថា ការចុះពិនិត្យនេះ គោលបំណង ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ធ្វើជាកម្មសិទ្ធិ នៅតំបន់ព្រៃខៀវ ក្នុងភូមិសាស្រ្តស្រុកកោះញែក ជាប់ព្រំប្រទល់ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ ឯកឧត្តម បានណែនាំដល់មន្រ្តីជំនាញ ត្រូវចុះពិនិត្យ សិក្សាស្រាវជ្រាវ និងបង្ក្រាបបទល្មើសដីព្រៃឈើគ្រប់ប្រភេទ ជាពិសេស ត្រូវចំណាត់ការឲ្យបានម៉ឺងម៉ាត់ចំពោះមេខ្យល់ និងមេខ្លោង ដែលរៀបចំឲ្យមានចលនានៃការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធយកដីព្រៃខុសច្បាប់។ ម្យ៉ាងទៀត ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នា ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព។
នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានជួបសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភថវិកាចំនួន ៥០០$ ដល់កម្លាំងប្រជាការពារចំនួន ៣៣នាក់ នៅចំណុចព្រៃខៀវ ក្នុងភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក។

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1283 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
6969 នាក់
ខែនេះ :
32104 នាក់
3 ខែនេះ :
70305 នាក់
សរុប :
772133 នាក់