លោកប្រធាន និងលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុកកោះញែក បានទទួលចាក់វ៉ាក់សាំងលើកទី១ ដើម្បីការពារជំងឺកូវីដ-១៩(COVID-19) នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី
ថ្ងៃអង្គារ ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១
លោកប្រធាន និងលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុកកោះញែក បានទទួលចាក់វ៉ាក់សាំងលើកទី១ ដើម្បីការពារជំងឺកូវីដ-១៩(COVID-19) នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។
សូមអរគុណប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលគិតគូរយកចិត្តទុក្ខដាក់ដល់មន្ត្រីរាជាការគ្រប់អង្គភាព និងបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។
សូមបួងសួងដល់វត្ថុសាកសិទ្ធ ជួយតាមបីបាច់ថែរក្សាបងប្អូនកូនចៅ នៃប្រទេសកម្ពុជាឱ្យជៀសផុតពីជំងឺរាតត្បាតកូវីដ-១៩(COVID-19) ពុទ្ធពរទាំងបួនប្រការគឺ: អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឃ្លាឡើយ៕