ព្រឹកថ្ងៃចន្ទទី៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត រួមទាំងឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញ និងអាជ្ញាធរស្រុក បានអញ្ជើញចុះ សំណេះសំណាលសួរសុខទុក្ខ និងផ្តល់ស្បៀងអាហាររួមថវិកា ជូនដល់កងវិស្វកម្មសាងសង់ផ្លូវតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម នៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល។ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍ថា ផ្លូវក្រវ៉ាត់ព្រំដែននេះ ជាផ្លូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការការពារទឹកដី និងជាផ្លូវសេដ្ឋកិច្ចថ្មី សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ក៏ដូចជាក្នុងប្រទេសកម្ពុជា មិនត្រឹមតែប៉ុណ្ណោះ ផ្លូវមួយខ្សែនេះបានជួយសម្រួលដល់បណ្ដាកងកម្លាំង ដែលមានតួនាទីការពារនៅតាមគោលដៅសំខាន់ៗ និងជាការបិទបញ្ចប់នូវបញ្ហាជម្លោះព្រំដែនផងដែរ។ ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា ថ្វីត្បិតតែខេត្ត រហូតមកដល់ពេលនេះ មិនមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩ក៏ដោយ ក្នុងនាមអាជ្ញាធរខេត្ត បានអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការជំរុញដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍ ជាពិសេស ត្រូវបង្កើនការយកចិត្តទុកដាក់ និងរឹតបន្តឹងលើការឆ្លងដែនខុសច្បាប់ ខណៈកម្ពុជាកំពុងប្រយុទ្ឋប្រឆាំងយ៉ាងខ្លាំងក្លាពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជៀសវាងមានប្រជាពលរដ្ឋឆ្លងដែនគេចពីការត្រួតពិនិត្យសុខាភិបាល អាចនាំហានិភ័យចម្លងជំងឺចូលក្នុងសហគមន៍។ ឯកឧត្តម អភិបាលខេត្ត បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដេីម្បីចែកជូនដល់កងកម្លាំងកងវិស្វកម្មសាងសង់ផ្លូវខ្សែក្រវ៉ាត់ព្រំដែន រួមមានះ អង្ករ ៤០០គីឡូក្រាម, មី ១៣កេសតូច, ត្រីខ ១កេសធំ,ទឹកសុទ្ធ ១០កេស,ស្ពៃ៣០គីឡូក្រាម,ត្រលាច ល្ពៅ ០២បេ,សាច់គោ១០គីឡូក្រាម,សាច់ជ្រូក១០គីឡូក្រាម,ម៉ាស់១០០០ម៉ាស់,អាល់កុល០១កេសធំ និងកងកម្លាំង១៦៧នាក់ ក្នុងម្នាក់ទទួលបានថវិកា៤មុឺនរៀល ព្រមទាំងឧបត្ថម្ភថវិកា៣លានរៀលជូនអង្គភាពនីមួយៗ សម្រាប់ជួយសម្រួលដល់ការហូបចុកប្រចាំថ្ងៃ សរុបថវិកាទាំងអស់ចំនួន១៦លាន១៨មុឺនរៀល៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា