ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ថៃ​អាច​នឹង​ចាត់ទុក​ទីក្រុង​បាងកក​ជា​តំបន់​ប្រកាសអាសន្ន​កូ​វីដ​១៩​កម្រិត​ពណ៌​ក្រហមមុន​បុណ្យចូលឆ្នាំថ្មី​
Thu,08 April 2021 (Time 09:14 AM)
ដោយ ៖ (ចំនួនអ្នកអាន: 419នាក់)

​បាងកក ៖ យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌​មនា CNA កាលពី​ម្សិ​ក​មិញ​បាន​ឲ្យ​ដឹងថា ប្រទេស​ថៃ​អាច​នឹង​ចាត់ទុក​ទីក្រុង​បាងកក ជា​តំបន់​ប្រកាសអាសន្ន​ពី COVID-19 កម្រិត​ពណ៌​ក្រហម នៅមុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​សង្ក្រាន្ត​របស់​ថៃ ឈានចូល​មកដល់​នៅ​សប្ដាហ៍​ក្រោយនេះ បន្ទាប់ពី​ការផ្ទុះ​ឡើងវិញ​នូវ​ករណី​ឆ្លង​ជា​ចង្កោមៗ​។

​អាជ្ញាធរ​សុខាភិបាល​ថៃ បាន​រាយការណ៍​ពី​ករណី​ឆ្លង COVID-19 ចំនួន ៣៣៤​ករណី​ថ្មី ក្នុងនោះ​មាន​២១៦​ករណី​ត្រូវបាន​រកឃើញ​នៅក្នុង ទីក្រុង​បាងកក​។ ម្យ៉ាងវិញទៀត ក្នុង​ថ្ងៃ​តែមួយ​នេះដែរ ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​បានចេញ​ផ្សាយ​ថា​រដ្ឋមន្ត្រី​ដឹកជញ្ជូន​ថៃ លោក Saksayam Chidchob បាន​ឆ្លង COVID-19 ខណៈ​រដ្ឋមន្ត្រី និង​សមាជិកសភា​ជាច្រើនរូប​ទៀត​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​។ រដ្ឋមន្ត្រី​ទាំងនេះ​មានដូចជា​រដ្ឋមន្ត្រី​សុខាភិបាល លោក Anutin Charnvirakul, រដ្ឋមន្ត្រី​អប់រំ​លោកស្រី Treenuch Thienthong និង​ឧបនាយករដ្ឋមន្ត្រី​លោក Wisanu Kreungam​។​

​ករណី​ឆ្លង COVID-19 ជា​ចង្កោម​ត្រូវបាន​រកឃើញ​ជា​បន្តបន្ទាប់​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​ដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង​ហាង​លក់​ស្រា និង​ក្លឹប​កម្សាន្ត​ជាច្រើន ក្នុង​ទីក្រុង​បាងកក ជាពិសេស​ក្នុងស្រុក Wattana តែម្ដង​។ នៅ​ចន្លោះ​ពីថ្ងៃ​ទី​២២ ខែមីនា ដល់​ថ្ងៃទី​៦ ខែមេសា អាជ្ញាធរ​សុខាភិបាល​ថៃ​បាន​រកឃើញ​ករណី​ឆ្លង ២៥៧​ករណី​ចេញពី​ទីតាំង​ទាំងនេះ រីឯ​ករណី​ឆ្លង​ជា​ចង្កោម​ក៏​ត្រូវបាន​រាយការណ៍​ដែរ​ចេញពី​ទីតាំង​កម្សាន្ត​នៅ​ជុំវិញ​ខេត្ត​ដូចជា​ខេត្ត Chonburi, Samut Prakarn, Suphan Buri និង​ខេត្ត Nonthaburi​។​

​ប្រឈមមុខ​នឹង​ការឆ្លង​ជា​ចង្កោម និង​មុន​ពិធីបុណ្យ​សង្ក្រាន្ត​ចូលមក​ដល់​ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៥ ខែមេសា​នេះ អាជ្ញាធរ​សុខាភិបាល​ថៃ​ត្រូវបាន​គេ​រំពឹងថា​អាច​នឹង ប្រកាស​បែងចែក​តំបន់​ប្រកាសអាសន្ន​ពី COVID-19 ទៅតាម​កម្រិត​នៃ​ហានិភ័យ​នីមួយៗ​។ តំបន់​ប្រកាសអាសន្ន​កម្រិត​ពណ៌​ក្រហម​ក្នុងនោះ​អាចមាន​ដូចជា ទីក្រុង​បាងកក​, ខេត្ត Pathum Thani, Nonthaburi, Samut Prakarn និង​ខេត្ត Nakhon Pathom ហើយ​ការសម្រេចចិត្ត​ណាមួយ​នឹងត្រូវ​ធ្វើឡើង​ដោយ ក្រសួងសុខាភិបាល និង​ក្រសួងមហាផ្ទៃ​ថៃ​។​

​គួរ​បញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០២១​នេះ រដ្ឋាភិបាល​ថៃ​ក៏បាន​សម្រេច​ហាមឃាត់​ការលេង​បាចទឹក​ដាក់គ្នា​នៅតាម​ដងផ្លូវ​ផងដែរ ដែលជា​ទូទៅ​ត្រូវ​ប្រារព្ធ​នៅក្នុង​ពិធីបុណ្យ សង្ក្រាន្ត​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត COVID-19៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1485 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
10007 នាក់
ខែនេះ :
30363 នាក់
3 ខែនេះ :
94166 នាក់
សរុប :
965459 នាក់