ខណៈនេះ អ្នកឆ្លងកូវីដ១៩លើលោកកើនដល់ជាង១៣៣លាន ៦៨ម៉ឺននាក់ ស្លាប់ជាង២លាន ៩០ម៉ឺននាក់
បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldomete បង្ហាញថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣៣,៦៨០,៥៦៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៩០០,៩០៩នាក់ និងជាសះស្បើយឡើងវិញ ១០៧,៨០១,០៨៣នាក់។
គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣១,៦៣៧,២៤៣នាក់ ស្លាប់ចំនួន ៥៧២,៨៤៩នាក់ និងជាសះស្បើយចំនួន ២៤,២០៦,៥៣៩នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ១៣,១៩៧,០៣១នាក់ ស្លាប់ចំនួន ៣៤១,០៩៧នាក់ និងជាសះស្បើយ ១១,៦៦៤,១៥៨នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ១២,៩២៦,០៦១នាក់ ស្លាប់ ១៦៦,៨៩២នាក់ និងជាសះស្បើយ ១១,៨៤៨,៩០៥នាក់៕