ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ថ្នាក់ដឹកនាំខេត្តព្រៃវែង ចុះត្រួតពិនិត្យមេីលទីតាំងដាក់ប៉ារ៉ាស់ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលពីបណ្តាខេត្តជាប់ព្រំដែន ជាមួយអាជ្ញាធរមូលដ្ឋានក្នុងស្រុក
Thu,08 April 2021 (Time 09:42 AM)
ដោយ ៖ (ចំនួនអ្នកអាន: 308នាក់)

រសៀល​ថ្ងៃពុធ ទី៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងឯកឧត្តម អភិបាលរងខេត្ត ព្រមទាំងលោកប្រធាន​ មន្ទីរអង្គភាពពាក់ព័ន្ធ ជាពិសេសលោក​ ប្រធានមន្ទីរសុខាភិបាល កងកម្លាំងទាំងបី បានចុះត្រួតពិនិត្យមេីលទីតាំងដាក់ប៉ារ៉ាស់ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលពីបណ្តាខេត្តជាប់ព្រំដែន ជាមួយថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានក្នុងស្រុកចំនួន៣គឺ ស្រុកពាមរក៍ ស្រុកកំពង់ត្របែក និងស្រុកកំចាយមារ ដែលជាស្រុកជាប់ព្រំប្រទល់នឹងខេត្តកណ្តាល ខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ។

សូមជំរាបផងដែរថា យោងតាមចំណាត់ការរបស់បទបញ្ជារាជរដ្ឋាភិបាលកម្ពុជាបន្ទាន់មួយថ្មីៗនេះ ដើម្បីសុវត្ថិភាពរបស់ជាតិ និងជីវិតរបស់ប្រជាជនកម្ពុជា កម្លាំងចម្រុះក្នុងមូលដ្ឋានបានចាត់វិធានការណ៍ដោយដាក់ប៉ារ៉ាស់ព្រំប្រទល់រវាងខេត្ត និងខេត្ត មិនអោយធ្វើចរាចរណ៍ឆ្លងកាត់ច្រកជាបណ្តោះអាសន្នគិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ មេសា ឆ្នាំ២០២១ នេះ។

អំណោយដែលនាំមកនាពេលនេះ សម្រាប់ស្រុកនីមួយៗរួមមាន:

- ថវិកាសម្រាប់ពេទ្យប្រចាំការ យោធា នគរបាល កងរាជអាវុធហត្ថ មន្រ្តីរដ្ឋបាល និងប្រជាការពារ
- ទឹកសុទ្ធ មី ម៉ាស់ អាល់កុល ត្រីខ និងទឹកក្រូចfuze

ឯកឧត្តម​ អភិបាល​ខេត្ត​ សូមយកឱកាសនេះរំលឹកជាថ្មី ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាយោគយល់និងសហការណ៍អោយបានល្អលើចំណាត់ការមួយនេះក្នុងគ្រាដ៍លំបាកផងដែរ។

ជាទីបញ្ចប់ ឯកឧត្ដម​ អភិបាល​ខេត្ត​ សូមជូនពរថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូពេទ្យនៅជួរមុខទាំងអស់ ជាពិសេសប្រជាពលរដ្ឋទាំងមូល ជួបនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺដ៍កាចសាហាវកូវីដ-១៩មួយនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
977 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
6663 នាក់
ខែនេះ :
31798 នាក់
3 ខែនេះ :
69999 នាក់
សរុប :
771827 នាក់