ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ស្វាយ សំអ៊ាងង ទទួលអំណោយពីក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ខេត្តចុះជួយក្រុងសែនមនោរម្យសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង
Fri,09 April 2021 (Time 05:46 PM)
ដោយ ៖ (ចំនួនអ្នកអាន: 289នាក់)

ខេត្តមណ្ឌលគិរី ៖ ដោយមានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ លោក សាយ ម៉េងគីម អភិបាលរងខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ខេត្ត ចុះជួយក្រុងសែនមនោរម្យ និងសហការី បានប្រគល់អំណោយជាទឹកបរិសុទ្ធចំនួន ២៥០កេះ ផ្តល់ជូនឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី សម្រាប់ចាត់ចែង និងប្រើប្រាស់ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនមន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តលើកទី២ ដែលប្រព្រឹត្តទៅនៅបរិវេណសាលាខេត្តមណ្ឌលគិរី។

លោក សាយ ម៉េងគីម បានឲ្យដឹងថា សម្រាប់ទឹកបរិសុទ្ធដែលផ្តល់ជូន រដ្ឋបាលខេត្តមណ្ឌលគិរីនាពេលនេះ គឺជាការចូលរួមចំណែកពីលោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិក ក្រុមការងារចុះជួយសង្កាត់ទាំង ០៤ក្នុងក្រុងសែនមនោរម្យ សម្រាប់ជួយដល់ក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ ក៏ដូចជាប្រជាពលរដ្ឋ ដែលមកទទួលការចាក់វ៉ាក់សាំង ដោយស្ម័គ្រចិត្ត។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្ត បានថ្លែងអំណរគុណចំពោះ លោក សាយ ម៉េងគីម និងសហការីទាំងអស់ ដែលតែងតែចូលរួមឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារផ្សេងៗ ដល់រដ្ឋបាលខេត្ត ក្នុងការចូលរួមទប់ស្កាត់ ការពារ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។ ឯកឧត្តម បញ្ជាក់ថា សម្ភារទាំងអស់នេះ នឹងជួយដោះស្រាយមួយចំណែក ក្នុងយុទ្ធនាការនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនក្រុមគ្រូពេទ្យជួរមុខ ក្រុមការងារស្ម័គ្រចិត្ត និងប្រជាពលរដ្ឋ ដែលមកទទួលវ៉ាក់សាំងដោយស្ម័គ្រចិត្តផងដែរ។

នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង និងលោក សាយ ម៉េងគីម រួមទាំងសហការី បានអញ្ជើញចុះពិនិត្យមើលដំណើរការច៉ាក់សាំងការពារមេរោគកូវីដ-១៩ ជូនមន្រ្តីរាជការ និងប្រជាពលរដ្ឋ រួមទាំងអតីតយុទ្ធជនកម្ពុជាខេត្ត ហើយឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តនូវវិធានការណ៍ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល។ បន្ថែមលើសនេះ ដោយមានការគិតគូរ និងយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនកម្ពុជាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង បានឧបត្ថម្ភថវិកាចំនួន ៤លានរៀល រដ្ឋបាលក្រុងសែនមនោរម្យ ចំនួន១លានរៀល លោក ម៉ៅ ចំរើន ប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ចំនួន ៥០ម៉ឺនរៀល លោកស្រី ម៉ាលី សុខនី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានឧបត្ថម្ភថវិកាចំនួន៣០ម៉ឺននរៀល ជូនដល់លោកឧត្តមសេនីយ៍ទោ សាន្ត គីមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត សម្រាប់ចាត់ចែង និងដោះស្រាយការហូបចុក និងការធ្វើដំណើររបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
316 នាក់
ម្សិលមិញ :
1508 នាក់
សប្តាហ៍នេះ :
6764 នាក់
ខែនេះ :
31288 នាក់
3 ខែនេះ :
70452 នាក់
សរុប :
772674 នាក់