កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ អប់រំណែនាំស្ដីពីវិធានការការពារទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា (៣កុំ ៣ការពារ) ក្រសួងសុខាភិបាល និងបទបញ្ញត្តិរបស់ក្រសួងយុត្តិធម៌ជូនដល់បងប្អូន ប្រជាពលរដ្ឋ អាជីវករ នៅតាមផ្ទះ ទីសាធារណ: អ្នកដំណើរតាមរថយន្ត ក្នុងផ្សារ និងនៅតាមទីតាំងអាជីវកម្ម ឱសថស្ថាន តាមមូលដ្ឋាននានាក្នុងក្រុងច្បារមន តាមរយ:ខិតប័ណ្ណអប់រំស្ទិកគ័រ សារាចរណ៍ណែនាំ បទដ្ឋាននានា ។បន្ថែមពីនោះ ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវបន្ថែមដល់អាជ្ញាធរមានសមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តផ្សព្វផ្សាយ និងអនុវត្តតាមវិធានការនានារបស់ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលឱ្យត្រឹមត្រូវ។ ជាងនេះទៅទៀត សូមបន្តផ្ដល់កិច្ចសហការជាមួយអាជ្ញាធរដែនដីក្នុងករណីមានបងប្អូនណាដែលជាប់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩នេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
ព្រឹទ្ធសភាប្រកាសលទ្ធផលសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ ()
សម្តេចតេជោ រំលឹកប្រវត្តិនៃការបង្កើតព្រឹទ្ធសភា ដើម្បីបំបែកភាពទាល់ច្រកនយោបាយកម្ពុជា ()
ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ការថែរក្សាការពារសន្តិភាព និងស្ថិរភាពជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបាន ()
កម្ពុជា ប្តេជ្ញាសហការជិតស្និទ្ធជាមួយរដ្ឋជាសមាជិកអាស៊ាន និងដៃគូសន្ទនា ដើម្បីកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន ()
កម្ពុជាគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍបណ្តាញថាមពលអាស៊ានប្រកបដោយភាពរឹងមាំនិងមានសមាហរណកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា