ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ផ្តល់អំណោយជាថវិកា៤លានរៀល និងម៉ាសប្រឆាំងកូវីដ-១៩​ ដល់ក្រុមការងារជួសជុលប្រាសាទបន្ទាយឆ្មារ​ ខេត្តបន្ទាយមានជ័យ​
Fri,09 April 2021 (Time 08:28 PM)
ដោយ ៖ (ចំនួនអ្នកអាន: 355នាក់)

ខេត្តបន្ទាយមានជ័យ​ ៖ ថវិកាចំនួន៤លានរៀល និងម៉ាស​មួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ តំណាងរាស្រ្ត​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ និងនិងលោកជំទាវ​ ឧកញ៉ា ហេម ចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ​ ត្រូវបានប្រគល់ជូនក្រុមការងារជួសជុលព្រះពន្លាជ័យបារាយណ៌មេបុណ្យ នៃប្រាសាទបន្ទាយឆ្មារ​ នៅថ្ងៃទី៩​ ខែមេសា​ ឆ្នាំ​២០២១នេះ។

ដែលពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លានេះ​ ប្រព្រឹត្ត​ទៅតាមរយ:ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ឡាយ​ គឹមលី​ នាយកខុទ្ទកាល័យ​ ​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ និងជាអគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​។

សូមបញ្ជាក់ថា​ ប្រាសាទបន្ទាយឆ្មារត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី១២ ដល់ដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់បុត្រា និងមេទ័ព៤នាក់របស់ព្រះអង្គ ដែលបានពលីជិវិតក្នុងសមរភូមិប្រយុទ្ធជាមួយចាមនៅឆ្នាំ១១៧៧។ ប្រសាទបន្ទាយឆ្មារមានទីតាំងស្ថិតនៅភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកពួក ខេត្តបន្ទាយមានជ័យ ចម្ងាយប្រមាណជា៦០គីឡូម៉ែត្រ​ ពីទីរួមខេត្តបន្ទាយមានជ័យ​ ហើយប្រាសាទនេះត្រូវបោះបង់ចោលជាច្រេីនឆ្នាំ​ និងបានទទួលរងខ្ទេចខ្ទាំដោយសារសង្រ្គាម​ ធម្មជាតិ​ និងមនុស្ស​ ដែលធ្វេីឲ្យនិងតួប្រាង្គនៃប្រាសាទទាំងមូលដួលរាបដល់ដីស្ទេីរគ្មានសល់​ ហេីយក្រោមគំនិតផ្តួចផ្តេីមរបស់ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ និងលោកជំទាវម៉ៅ​ ម៉ាល័យ​ ប្រាសាទនេះត្រូវបានជួសជុលលម្អវិញជាបណ្តេីរៗ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំស្តីពីយុទ្ធសាស្ត្រផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅជនបទ ដើម្បីកម្ពុជាឈានទៅសម្រេចឱ្យបាន១០០% នៅឆ្នាំ២០៣០ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ជឿជាក់ថាព្រឹទ្ធសភានឹងដំណើរការល្អបន្ទាប់ពីសម្តេចជួបសន្ទនាជាមួយសមាជិកព្រឹទ្ធសភា មកពីគណបក្សឆន្ទៈខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាអរគុណ សាធារណរដ្ឋកូរ៉េ ចំពោះកិច្ចសហការ យ៉ាងល្អលើវិស័យការងារ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងបរិស្ថានគ្រោងបង្កើតរបៀងគោលដៅលំហែបៃតងនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី៖ កិច្ចការពារជាតិ ត្រូវធ្វើជាប់ជាប្រចាំ ដែលទាមទារឲ្យយកចិត្តទុកដាក់ លើគុណភាពធនធានមនុស្ស ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3129 នាក់
ម្សិលមិញ :
720 នាក់
សប្តាហ៍នេះ :
11170 នាក់
ខែនេះ :
27438 នាក់
3 ខែនេះ :
64561 នាក់
សរុប :
745677 នាក់