ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តក្រចេះ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនអតីតយុទ្ធជនកម្ពុជាទូទាំងខេត្ត
Fri,09 April 2021 (Time 08:32 PM)
ដោយ ៖ (ចំនួនអ្នកអាន: 342នាក់)

ព្រឹកថ្ងៃសុក្រទី៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាលក្នុងការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនអតីតយុទ្ធជននៅទូទាំងខេត្តក្រចេះ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានបញ្ជាក់ថា៖ «យុទ្ធនាការចាក់វ៉ាក់សាំងជូនដល់អតីតយុទ្ធជនកម្ពុជា នៅទូទាំងខេត្តក្រចេះ នៅពេលនេះ គឺដោយសារតែមានការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អំពីសុខមាលភាពរបស់បងប្អូនអតីតយុទ្ធជន ដែលពួកគាត់បានពលីជួយជាតិមាតុភូមិឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ ហើយការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺដើម្បីការពារសុខភាពខ្លួនឯងការពារក្រុមគ្រួសារ និងសហគមន៍ផងដែរ។

ក្នុងនោះដែល ឯកឧត្តមអភិបាលខេត្ត បានជម្រុញលើកទឹកចិត្តឲ្យបងប្អូនអតីតយុទ្ធជនទាំងអស់ សូមមកចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ហើយសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង សូមបន្តគោរព និងអនុវត្តការធ្វើចត្តាឡីស័កនៅតាមផ្ទះ។ ហើយសូមកុំជឿតាមពាក្យចចាមរាម ដែលថាការចាក់វ៉ាក់សាំងការពារនេះ ធ្វើឲ្យប៉ះពាល់ដល់សុខភាព ឬដល់អាយុជីវិត គឺមិនពិតទេ ការចាក់វ៉ាក់សាំងនេះ គឺការពារសុខភាពរបស់ខ្លួន ក្រុមគ្រួសារ និងសហគមន៍របស់យើង ឲ្យជៀសផុតពីជំងឺរាតត្បាតជាសកលកូវីដ-១៩។ ដោយការយកចិត្តទុកដាក់ និងក្តីព្រួយបារម្មណ៍ចំពោះប្រជាពលរដ្ឋរបស់ខ្លួន ពីប្រមុខដឹកនាំរបស់រាជរដ្ឋាភិបាល មិនអាចកាត់ថ្លៃបាន គឺការផ្តល់ឲ្យនូវថ្នាំវ៉ាក់សាំងការពារជំងឺកាចសាហាវ ដែលកំពុងឆ្លងរីករាលជាសកល ឲ្យទទួលបានវ៉ាក់សាំងដើម្បីការពារពីការឆ្លងនូវជំងឺនេះ។

ក្នុងនោះតំណាងឲ្យអតីតយុទ្ធជន បានសម្តែងអារម្មណ៍សប្បាយចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនូវគុណូបការៈមិនអាចកាត់ថ្លៃបានចំពោះការគិតគូរ និងយកចិត្តទុកដាក់ពួកគាត់ជាអតីតយុទ្ធ ពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភាប្រកាសលទ្ធផលសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ រំលឹកប្រវត្តិនៃការបង្កើតព្រឹទ្ធសភា ដើម្បីបំបែកភាពទាល់ច្រកនយោបាយកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ការថែរក្សាការពារសន្តិភាព និងស្ថិរភាពជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបាន ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា ប្តេជ្ញាសហការជិតស្និទ្ធជាមួយរដ្ឋជាសមាជិកអាស៊ាន និងដៃគូសន្ទនា ដើម្បីកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍបណ្តាញថាមពលអាស៊ានប្រកបដោយភាពរឹងមាំនិងមានសមាហរណកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
114 នាក់
ម្សិលមិញ :
1357 នាក់
សប្តាហ៍នេះ :
7301 នាក់
ខែនេះ :
24254 នាក់
3 ខែនេះ :
60893 នាក់
សរុប :
741500 នាក់