ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តមណ្ឌលគិរី នាំយកថវិកាបេឡាមរណសង្រ្គោះរបស់សមាគមអតីតយុទ្ធជនខេត្ត ផ្តល់ជូនដល់ក្រុមគ្រួសារសពជាសមាជិកអតីតយុទ្ធជនកម្ពុជាខេត្ត
Mon,10 May 2021 (Time 01:19 PM)
ដោយ ៖ (ចំនួនអ្នកអាន: 547នាក់)

មណ្ឌលគិរី ៖ ដើម្បីចូលរួមរំលែកមរណៈទុក្ខ កាលពីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមទាំងលោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានចូលរួមរំលែកមរណទុក្ខ និងនាំយកថវិកាបេឡាមរណសង្រ្គោះ របស់សមាគមអតីតយុទ្ធជនខេត្ត ផ្តល់ជូនក្រុមគ្រួសារសពលោក រស់ សាវ៉ាត ជាសមាជិកអតីតយុទ្ធជនកម្ពុជាខេត្ត ដែលបានទទួលមរណ:ភាព កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ក្នុងជន្មាយុ ៦៤ឆ្នាំ ដោយរោគាពាធ នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងមន្រ្តីក្រោមឱវាទ បានសម្តែងនូវទឹកមុខដ៏ក្រៀមក្រំ និងសូមចូលរួមរំលែកទុក្ខ ជាមួយគ្រួសារនៃសពចំពោះការបាត់បង់ឪពុក និងសាច់ញាតិជាទីស្រឡាញ់​ ហើយលោក រស់ សាវ៉ាត កន្លងមកគាត់ជាអតីតយុទ្ធជនកម្ពុជាខេត្ត និងបានលះបង់កម្លាំងកាយចិត្តដ៏មោះមុតបំផុត បូជាចំពោះសង្គមជាតិ និងបានរួមចំណែកជួយកសាងសមិទ្ធផលនានាក្នុងខេត្ត និងសង្គមជាតិផងដែរ។ ឯកឧត្តម អភិបាលខេត្ត ក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព លោក រស់ សាវ៉ាត សូមបានចាប់កំណើតក្នុងសុគតិភព ​កុំបីឃ្លៀងឃ្លាតឡេីយ​។

នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ក៏បាននាំយកថវិកាសមាគមអតីតយុទ្ធជនចំនួន ៤លានរៀល អង្ករ ២៥គីឡូក្រាម និងសម្ភារមួយចំនួន ផ្តល់ជូនដល់ក្រុមគ្រួសារសពលោក រស់ សាវ៉ាត ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តមណ្ឌលគិរី ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
292 នាក់
ម្សិលមិញ :
1442 នាក់
សប្តាហ៍នេះ :
10280 នាក់
ខែនេះ :
41989 នាក់
3 ខែនេះ :
129843 នាក់
សរុប :
1301412 នាក់