ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាជ្ញាធរខេត្តកណ្ដាល បើកកិច្ចប្រជុំសម្រេច កំណត់ តំបន់លឿងទុំ និងតំបន់លឿង នៅផ្នែកខ្លះ នៃភូមិព្រែកក្ដី ស្រុកពញាឮ ក្រោយពីមានការផ្ទុះឡើង នៃជំងឺកូវីដ-១៩
Fri,14 May 2021 (Time 11:43 AM)
ដោយ ៖ (ចំនួនអ្នកអាន: 294នាក់)

ខេត្តកណ្តាល៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា ស្រាវជ្រាវ​​ និងវាយតម្លៃសភាពការណ៍ ក្នុងការកំណត់តំបន់លឿងទុំ និងតំបន់លឿង នៅផ្នែកខ្លះ នៃភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញាឮ ក្រោយពីមានការផ្ទុះឡើង នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភ: កាលពីល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានសម្រេច កំណត់"តំបន់លឿងទុំ" និង"តំបន់លឿង" នៅផ្នែកខ្លះ នៃភូមិព្រែកក្ដី ឃុំព្រែតាទែន ស្រុកពញាឮ ដោយលទ្ធផលនៃការយកសំណាកពីប្រជាពលរដ្ឋក្នុងតំបន់នេះមានអ្នកវិជ្ជមានកូវីដ-១៩ រហូតទៅដល់ ៣២នាក់ គិតត្រឹមថ្ងៃទី១៣ ខែឧសភានេះ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានជម្រុញឱ្យរដ្ឋបាលស្រុក ត្រូវបន្តស្រាវជ្រាវស្វែងរកអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រដាល់ប្រយោល ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដើម្បីពិនិត្យយកសំណាក ដោយប្រើឧបករណ៍ Rapid Test ដែលអាចដឹងលទ្ធផលត្រឹមតែ ១៥ ទៅ ២០នាទីតែប៉ុណ្ណោះ ហើយត្រូវដាក់ពួកគាត់ឱ្យធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ និងគ្រប់កាលកំណត់តាមវិធានរបស់ក្រសួងសុខាភិបាល។

ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អជ្ញាធរស្រុកពញាឮ ត្រូវបន្តផ្សព្វផ្សាយឱ្យបានផុលផុស ជូនដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចេះការពារខ្លួន និងក្រុមគ្រួសារកុំអោយឆ្លងជំងឺដ៏កាចសាហាវនេះ ដោយត្រូវនាំគ្នាអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី គឺ ៣ការពារ ៣កុំ និងវិធានសុខាភិបាល ត្រូវរស់នៅប្រកបដោយអនាម័យខ្ពស់ បើមិនមានការចាំបាច់សូមកុំចេញពីផ្ទះ និងកុំទៅកន្លែងដែលមានមនុស្សអ៊ូអរច្រើន ត្រូវពាក់ម៉ាសជាប្រចាំ និងលាងដៃជាមួយអាកុល សាប៊ូឱ្យបានញឹកញាប់។

ឯកឧត្ដមអភិបាល ក៏បានធ្វើការណែនាំដល់ក្រុមគ្រូពេទ្យជំនាញ ត្រូវត្រួតពិនិត្យតាមដានអ្នកជំងឺជាប់ជាប្រចាំ និងតាមដានអ្នកជំងឺដែលបានជាសះស្បើយផងដែរ ជាពិសេសត្រូវពន្យល់ណែនាំប្រជាពលរដ្ឋឱ្យមកចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីជៀសផុតពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

លោក ថន សុវណ្ណា អភិបាលស្រុកពញាឮបានឱ្យដឹងថា ទូទាំងស្រុកមានអ្នកកំពុងធ្វើចត្តាឡីស័កសរុបចំនួន ៣៥៥៤ នាក់ ក្នុងនោះអ្នកធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ៥១៩នាក់។ អ្នកបញ្ចប់ចត្តាឡីស័កសរុបចំនួន ២៣៨៧នាក់ ក្នុងនោះអ្នកបញ្ចប់ចត្តាឡីស័កនៅមណ្ឌលចំនួន ៥៦៥នាក់។ មានអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៨៨នាក់ អ្នកជាសះស្បើយចំនួន ២៣នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភាប្រកាសលទ្ធផលសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ រំលឹកប្រវត្តិនៃការបង្កើតព្រឹទ្ធសភា ដើម្បីបំបែកភាពទាល់ច្រកនយោបាយកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ការថែរក្សាការពារសន្តិភាព និងស្ថិរភាពជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបាន ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា ប្តេជ្ញាសហការជិតស្និទ្ធជាមួយរដ្ឋជាសមាជិកអាស៊ាន និងដៃគូសន្ទនា ដើម្បីកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍបណ្តាញថាមពលអាស៊ានប្រកបដោយភាពរឹងមាំនិងមានសមាហរណកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
159 នាក់
ម្សិលមិញ :
442 នាក់
សប្តាហ៍នេះ :
7590 នាក់
ខែនេះ :
24266 នាក់
3 ខែនេះ :
61074 នាក់
សរុប :
741987 នាក់