ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តក្រចេះបើកកិច្ចប្រជុំពិនិត្យលើផែនការអភិវឌ្ឍទេសចរណ៍បច្ចុប្បន្នកម្ម ឆ្នាំ២០២១-២០២៥
Fri,14 May 2021 (Time 11:45 AM)
ដោយ ៖ (ចំនួនអ្នកអាន: 513នាក់)

ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៣ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តក្រចេះបានរៀបចំកិច្ចប្រជុំ ”ពិនិត្យលើផែនការអភិវឌ្ឍទេសចរណ៍បច្ចុប្បន្នកម្ម ឆ្នាំ២០២១-២០២៥ ខេត្តក្រចេះ” ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្ត នៅសាលប្រជុំសាលាខេត្តក្រចេះ។

កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិនិត្យលើសកម្មភាពយុទ្ធសាស្រ្តនីមួយៗ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យដែលបានដាក់ចេញប្រែក្លាយខេត្តក្រចេះទៅជាខេត្តគោលដៅឋានសួគ៌នៃទេសចរណ៍ធម្មជាតិ វប្បធម៌ មានភាពទាក់ទាញក្នុងតំបន់ភូមិភាគឦសានតាមរយៈការពង្រឹងគុណភាពផលិតផលទេសចរណ៍ឲ្យកាន់តែមានគុណភាព និងបង្កើតនូវព្រឹតិ្តការណ៍ទេសចរណ៍ប្លែកថ្មីៗ។

ផែនការនេះ បានកំណត់យកនូវយុទ្ធសាស្ត្រគោលចំនួន៨ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តក្រចេះរួមមាន ៖ ១. ការអភិវឌ្ឍផលិតផលទេសចរណ៍, ២. ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍, ៣. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្រួលការធ្វើដំណើរទេសចរណ៍, ៤. សន្តិសុខ សុវត្ថិភាព និងការគ្រប់គ្រងផលប៉ះពាល់អវិជ្ជមាន, ៥. ប្រព័ន្ធច្បាប់ និងយន្តការគ្រប់គ្រងវិស័យទេសចរណ៍, ៦. ការអភិវឌ្ឍធនធានមនុស្ស និងសមភាពយេនឌ័រ, ៧. ការវិនិយោគក្នុងវិស័យទេសចរណ៍ និងទី៨. ការភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានឯកភាពលើការរៀបចំផែនការនេះ និងផ្តល់អនុសាសន៍បន្ថែមឲ្យគណៈកម្មាការដាក់បញ្ចូលនូវតំបន់សក្តានុពលចំនួន៣បន្ថែមទៀតដើម្បីអភិវឌ្ឍឲ្យចំគោលដៅ បន្ថែមលើសពីនេះទៅទៀត ឯកឧត្តមអភិបាលខេត្តជំរុញឲ្យអាជ្ញាធរតាមមូលដ្ឋានរួមគ្នាអភិរក្ស និងពិនិត្យលទ្ធភាពរៀបចំតំបន់សក្តានុពលដែលមានស្រាប់ក្នុងតំបន់របស់ខ្លួន ជួយលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋមូលដ្ឋានផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2855 នាក់
ម្សិលមិញ :
632 នាក់
សប្តាហ៍នេះ :
8807 នាក់
ខែនេះ :
34792 នាក់
3 ខែនេះ :
98978 នាក់
សរុប :
1190913 នាក់