រសៀល ថ្ងៃអាទិត្យ ៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ក្រុមការងារគណបក្សខេត្ត បានអញ្ជើញចូលរួមក្រុងពាលីសូត្រមន្តសាងសង់ទីស្នាក់ការគណបក្សឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដឹកនាំដោយ ឯកឧត្តម ជាក់ ម៉េងហ៊ាង ប្រធានក្រុមការងារគណបក្សខេត្ត ចុះជួយស្រុកកោះញែក អមដំណើរដោយសមាជិកសមាជិកាក្រុមការងារគណបក្សខេត្ត ចុះជួយស្រុក និងក្រុមការងារគណបក្សស្រុក។- ឯកឧត្តម ជាក់ ម៉េងហ៊ាង ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុក បានឧបត្ថមថវិកាចំនួន ៥០០,០០០រៀល។- លោកស្រី ប៉ូល លីដា ក្រុមការងារគណៈបក្សខេត្ត ចុះជួយឃុំស្រែហ៊ុយ បានឧបត្ថម្ភថវិកាចំនួន ២០០,០០០រៀល។- លោក ស៊ុន សារឿន ក្រុមការងារគណបក្សខេត្ត ចុះជួយឃុំស្រែហ៊ុយ បានឧបត្ថម្ភថវិកាចំនួន ១០០,០០០រៀល។- លោក ឌឹម នី ប្រធានគណបក្សស្រុក បានឧបត្ថម្ភថវិកាចំនួន ២,០០០,០០០រៀល។ឯកឧត្តមលោកជំទាវ លោកលោកស្រីប្រធាន អនុប្រធានក្រុមការងារថ្នាក់ខេត្ត និងលោកប្រធាន អនុប្រធាន គណបក្សស្រុក ប្រទានពរ និងជូនពរដល់សមាជិកសមាជិកាក្រុមការងារទាំងអស់ ឱ្យជៀសផុតពីជម្ងឺក្បាលកូវិដ-១៩ និងជំងឺកាចសាហាវផ្សេងៗ។ សូមប្រសិទ្ធពរទាំងបួនប្រការគឺ៖ អាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ។
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
វីដែអូ
ចំនួនអ្នកទស្សនា